(កាតាឡាំង)៖ បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi បានបង្ហាញខ្លួនឲ្យក្រុមអេស្ប៉ាញ FC Barcelona ចំនួន ៤៨៥ប្រកួត និងរកបាន ៤៤៤គ្រាប់នៅក្របខណ្ឌ LaLiga ក្នុងរយៈពេល ១៧ឆ្នាំមកនេះ ខណៈកំពុងលេចលឺដំណឹងថារូបគេចង់ចាកចេញពីក្លិបនៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីបានផ្ញើសារទៅកាន់ក្លិបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

តាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះបានឲ្យដឹងថា កីឡាករសញ្ជាតិអាហង្ស់ទីន វ័យ ៣៣ឆ្នាំ Lionel Messi បានផ្ញើសារទៅកាន់ក្លិប FC Barcelona ក្នុងន័យចង់ពិភាក្សាលើកិច្ចសន្យាក្នុងការចាកចេញដោយគ្មានតម្លៃខ្លួន បន្ទាប់ពីការប្រកួតចុងក្រោយក្រុមអ្នកមានបុណ្យមួយនេះបានចាញ់ក្រុមអាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល ៨-២ ក្នុងវគ្គ ៤ក្រុមចុងក្រោយនៃពាន UEFA Champions League។

Messi បានឈ្នះពានរង្វាន់ឯកត្តជន Ballon d’Or ចំនួន ៦លើក បន្ទាប់ពីបានបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០០៤ ជាមួយក្លិបអ្នកមានបុណ្យ និងបន្តឈ្នះពានក្របខណ្ឌលំដាប់ទី១ អឺរ៉ុប UEFA Champions League ចំនួន ៤លើក ខណៈពានលីគអេស្ប៉ាញ LaLiga បានចំនួន ១០លើក គ្រាដែលទឹកប្រាក់ចំនួន ៧០០លានអឺរ៉ូ កំពុងត្រៀមចូលពិភាក្សាជាមួយរូបគេនៅពេលខាងមុខ។

បច្ចុប្បន្ន Messi បានបង្ហាញខ្លួន ៧៣១ប្រកួត និងរកបាន ៦៣៤គ្រាប់គ្រប់កម្មវិធីប្រកួតរបស់ក្លិប និងឈ្នះពានធំៗចំនួន ៣៤លើក។ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនវិញ Messi រកបាន ១៣៨គ្រាប់ក្នុងចំណោម ៧០ប្រកួត៕