(ក្រុងឡុងដ៍)៖ ខ្សែការពារសំខាន់ Harry Maguire ត្រូវបានតុលាការនៃប្រទេសក្រិក ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២១ខែ និង ១០ថ្ងៃផងនោះ ជាហេតុធ្វេីឲ្យ

ប្រធានក្រុមមកពីក្លិបបិសាចក្រហម Manchester United រូបនេះត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេសជាបណ្តោះអាសន្ន បន្ទាប់ពីរកឃេីញថា ពិតជាបានប៉ះទង្គិចជាមួយប៉ូលិសនៅលេីកោះមួយនៃប្រទេសក្រិកក្នុងអំឡុងវិស្សមកាលពិតមែន។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា Maguire អាយុ ២៧ឆ្នាំត្រូវបានកាត់ឈ្មោះចេញពីក្រុមចុងក្រោយរបស់លោក Gareth Southgate កាលពីថ្ងៃអង្គារ ក្នុងខណៈពេលដែលការកាត់ក្តីរបស់គាត់កំពុងបន្ត។

គាត់ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភកាន់តែធ្ងន់ធ្ងរដោយប្រឆាំងនឹងការចាប់ខ្លួន និងការប៉ុនប៉ងសំណូកម្តងហើយម្តងទៀត។

លោក Southgate បាននិយាយថា ការដកលោក Maguire ចេញពីក្រុមនៅពេលនេះ គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់គ្រប់ភាគីទាំងអស់។

លោក Maguire ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២១ខែ និង ១០ថ្ងៃដែលត្រូវបានព្យួររយៈពេល ៣ឆ្នាំបន្ទាប់ពីមានជម្លោះនៅលេីកោះ Mykonos នៃប្រទេសក្រិក។

បញ្ជីឈ្មោះកីឡាករទាំង ២៣នាក់ដែលត្រូវបានកោះហៅចូលជម្រេីសជាតិអង់គ្លេសមានដូចខាងក្រោម៖

ចាំទី៖ Dean Henderson, Jordan Pickford និង Nick Pope។

ខ្សែការពារ៖ Trent Alexander-Arnold, Eric Dier, Joe Gomez, Michael Keane, Tyrone Mings, Kieran Trippier និង Kyle Walker។

ខ្សែបម្រេី៖ Phil Foden, Mason Mount, Kalvin Phillips, Declan Rice, James Ward-Prowse និង Harry Winks។

ខ្សែប្រយុទ្ធ៖ Tammy Abraham, Mason Greenwood, Danny Ings, Harry Kane, Marcus Rashford, Jadon Sancho និង Raheem Sterling៕