(ភ្នំពេញ)៖ ជីប ម៉ុង លែន បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដោយសារក្រុមហ៊ុននេះតែងគិតគូរពីអត្ថប្រយោជន៍លើសពីលំនៅឋានសម្រាប់រស់នៅជូនអតិថិជនទាំងអស់។

អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាន ពេលទិញលំនៅឋានណាមួយ ក្នុងគម្រោងរបស់ក្រុមហ៊ុន ជីប ម៉ុង លែន៖

* ម៉ូតលំនៅឋានស្អាត និងប្រណិត ដែលត្រូវបានរចនាដោយស្ថាបត្យករជាតិ និងអន្តរជាតិ។

* សំណង់មានគុណភាពខ្ពស់ ព្រោះត្រូវបានសាងសង់ដោយគោរពតាមបទដ្ឋានអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់បំផុត រាប់ចាប់ពីបុកគ្រឹះរហូតដល់ប្រគល់ផ្ទះជូនអតិថិជន។

* គ្រប់គម្រោងទាំងអស់របស់ ជីប ម៉ុង លែន គឺជាសហគមន៍រស់នៅដ៏សុខដុមរមនា និងសុវត្ថិភាពបំផុត។

* ទីតាំងគម្រោងត្រូវបានជ្រើសរើសក្នុងតំបន់សក្តានុពលពាណិជ្ជកម្ម ដែលមានផ្លូវខ្វាត់ខ្វែង តំបន់ប្រមូលផ្ដុំពាណិជ្ជកម្មតូចធំ និងស្ថាប័នរដ្ឋ។

បច្ចុប្បន្ន ជីប ម៉ុង លែន កំពុងអភិវឌ្ឍគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី, លែនម៉ាក ២៧១, លែនម៉ាក ៦០ម៉ែត្រ, ផាក លែន សែនសុខ, ផាក លែន ៥៩៨, ផាក លែន ធីខេ, ផាក លែន ធីខេ ខុនដូ, ផាក លែន ៦អា, ផាក លែន ៥០ម៉ែត្រ, និង លែន រីច ចំការដូង៕

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ 061 997 888៕