(ភ្នំពេញ)៖ Fincy ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដែលកំពុងឈានមុខគេ និងមាននវានុវត្តន៍ខ្លាំងបំផុត ប្រចាំនៅអាស៊ីអាគ្នេយ៍ បានប្រកាសការគាំទ្រ ការរីកចម្រើនដល់អ្នកលក់ដូរ និងពាណិជ្ជកររបស់ខ្លួន ដែលនៅតាមដងវិថី និងមានគំនិតផ្តួចផ្តើម ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ឲ្យស្គាល់កាន់តែច្បាស់ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

ពាណិជ្ជកររបស់ Fincy ត្រូវបានទទួលនូវអត្ថប្រយោជន៍ជាច្រើន ដោយមានការគាំទ្រដ៏ខ្លាំងក្លាពីក្រុមកាងាររបស់ Fincy ប្រចាំក្នុងតំបន់។ ពួកគេមើលឃើញពីការទទួល បានអត្ថប្រយោជន៍ដោយផ្ទាល់ ពីអាជីវកម្មរបស់ពួកគេដោយចាប់ផ្តើមប្រតិបត្តិការ និងបម្រើដល់អតិថិជនរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយនឹងការចាប់អារម្មណ៍ដ៏ខ្លាំងក្លា ពួកគេបានខិតខំប្រឹងប្រែង ដើម្បីទទួលបានពាណិជ្ជករនៅទីក្រុង ដែលផ្តោតទៅលើតំបន់មួយចំនួនដូចជា បឹងកេងកង១ ផ្សារធំថ្មី ពោចិនតុង និងGolden Street។ កន្លែងដែលមានពាណិជ្ជករជាច្រើន គាំទ្រម៉ាកយីហោ Fincy ដែលយើងធ្លាប់បានឃើញរួចមកហើយ រួមមាន The Skyline សណ្ឋាគារ HH Hotel និងសណ្ឋាគារច្រើនទៀតដែលនៅក្នុង និងជុំវិញតំបន់អូឫស្សី។

បច្ចុប្បន្ននេះ Fincy មានពាណិជ្ជករចំនួន៥០០នាក់ ហើយរំពឹងទុកថា នឹងបន្តកើនឡើងដល់ដំណាក់កាលមួយដ៏រឹងមាំ។ ពាណិជ្ជករបស់ Fincy នឹងទទួលបានលទ្ធផលពីបទពិសោធន៍ តាមរយៈការចូលរួមជាដៃគូជាមួយក្រុមហ៊ុន Fintech ដែលកំពុងឈានមុខគេដ៏ខ្លាំងមួយ។ អត្ថប្រយោជន៍ នៃការរួមជាដៃគូជាមួយ Fincy គឺជាគំនិតផ្តួចផ្តើមនូវការធ្វើទីផ្សារបែបបុរាណ និងទីផ្សារឌីជីថល ដែលត្រូវបានរចនាឡើង ដើម្បីបង្កើនឲ្យអតិថិជនបានស្គាល់កាន់តែច្បាស់អំពីពាណិជ្ជករ និងទាក់ទាញអតិថិជនបានកាន់តែច្រើនថែមទៀត។

គ្រាន់តែក្នុងខែកក្កដាមួយប៉ុណ្ណោះ Fincy បានចែកចាយឆ័ត្របញ្ឈរធំៗដែលមានស្លាកយីហោ Fincy ជាង៥០០ នៅទូទាំងរាជធានី។ ដោយសារតែទទួលបាន ការកើនឡើង នៃអាត្រាពាណិជ្ជករ ក្នុងពេលឆាប់ៗនេះឆ័ត្របញ្ឈរធំៗចំនួន១០០០ផ្សេងទៀត នឹងត្រូវចែកចាយដល់អតិថិជន និងពាណិជ្ជករ។ ឆ័ត្របញ្ឈរធំៗ ក៏ប្រើជាខែលការពារដល់ពាណិជ្ជករ និងអតិថិជនពីកម្តៅថ្ងៃនារដូវក្តៅ និងរដូវភ្លៀងដែលទទួលឥទ្ធិពលពីខ្យល់មូសុងនាពេលបច្ចុប្បន្ន។

Fincy បាននឹងកំពុងផ្តល់ជូននូវស្លាកសញ្ញាតាំងបង្ហាញ ស្លាកយីហោប្រអប់ភ្លើង (lightboxes) ផ្ទាំងផ្សាយពាណិជ្ជកម្ម លេខតុ និងបញ្ជីមុខម្ហូបដែលមានម៉ាក យីហោបន្ថែម ទៅលើការចែកចាយឆ័ត្របញ្ឈរធំៗ។ សម្ភារដែលបានផ្តល់ជូនទាំងអស់នេះ តាំងបង្ហាញជារូបភាពដល់អតិថិជនថា ពាណិជ្ជករទទួលនូវការ ទូទាត់វិក្កយប័ត្រ ដោយមិនចាំបាច់ប្រើសាច់ប្រាក់។

Fincy ក៏មានអត្ថប្រយោជន៍ជាច្រើនថែមទៀត សម្រាប់ផ្តល់ជូន ដូចជាការបើកគណនីដោយពុំចាំបាច់បង់ថ្លៃសេវា ហ្គេមកំសាន្តដើម្បីឈ្នះរង្វាន់ (games to win credit) និងឱកាសផ្សេងៗ ដើម្បីបង្ហាញខ្លួនជាមុខងារបស់ពាណិជ្ជករ (feature merchant) នៅលើកម្មវិធី app ទូរស័ព្ទចល័តរបស់ Fincy។

ដោយសង្កត់ធ្ងន់ ទៅលើការទូទាត់ដែលពុំចាំបាច់ប្រើសាច់ប្រាក់ និងការទូទាត់តាមរយៈឌីជីថល ដែលបានបង្កើតឡើង ដោយផ្អែកលើបច្ចេកវិទ្យា ដែលកំពុងឈានមុខគេ Fincy ផ្តល់ជូននូវវេទិកាដែលពាណិជ្ជករ អាចធ្វើសកម្មភាពបានកាន់តែច្រើន ជាងអ្វីដែលអាចឲ្យអាជីវកម្មរបស់ពួកគេ មានការរីកចម្រើនទៅមួយកម្រិតទៀត។ Fincy ផ្តល់ជូននូវដំណោះស្រាយឌីជីថលដ៏ខ្លាំងក្លាមួយដែលបម្រើដល់គោលបំណងបួនសំខាន់ៗ។

គោលបំណងទី១៖ ផ្តល់ជូននូវស្ថានភាពដ៏ល្អប្រសើរសម្រាប់ពាណិជ្ជករ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកឌីជីថលក្នុងប្រទេសកម្ពុជា ដែលដើរតាមប្រព័ន្ធឌីជីថលក្នុងការទិញ និងគ្រប់គ្រងសាច់ប្រាក់របស់ពួកគេ។
គោលបំណងទី២៖ ជំនួសឲ្យការព្រួយបារម្មណ៍ពីភាពស្មុគស្មាញនៃការដោះស្រាយជាមួយសាច់ប្រាក់ Fincy ជួយឲ្យពាណិជ្ជករផ្តោតទៅលើអាជីវកម្មរបស់ពួកគេ និងចំណុចខ្លាំងរបស់ពួកគេ។
គោលបំណងទី៣៖ Fincyជួយឲ្យពាណិជ្ជករចំណាយពេលតែបន្តិចបន្តួច ដើម្បីផ្តល់សេវាកម្ម ដល់អតិថិជនដែលកំពុងតែមានការកើនឡើង ឥតឈប់ឈររបស់ពួកគេ ឲ្យបានកាន់តែប្រសើរ។
គោលបំណងទី៤៖ ជួយពាណិជ្ជករក្នុងការគ្រប់គ្រងសាច់ប្រាក់ និងថវិការបស់ពួកគេឲ្យបានល្អប្រសើរ ដែលពួកគេអាចចាត់ចែងអាជីវកម្ម របស់ពួកគេដោយមានទំនុកចិត្ត។

លោក Zwan Ross Lee ជានាយកគ្រប់គ្រងជាន់ខ្ពស់របស់ Fincy ប្រចាំនៅកម្ពុជា បាននិយាយថា «ខ្ញុំមានអារម្មណ៍រំភើប និងមានក្តីសោមនស្សរីករាយក្រៃលែង ជាមួយនឹងការទទួលបដិសណ្ឋារកិច្ច ដែលយើងទទួលបានពីពាណិជ្ជករ។ ពួកគេទទួលស្គាល់នូវតម្លៃក្នុងការរួមជាដៃគូ ជាមួយ Fincy និងទទួលស្គាល់នូវគុណសម្បត្តិ ដ៏ច្បាស់លាស់ជាច្រើន ដែលយើងផ្តល់ជូនដើម្បីជួយពាណិជ្ជករ ដែលធ្វើឲ្យអាជីវកម្ម ហើយប្រាក់ចំណូលរបស់ពួកគេមានការកើនឡើង ខណៈពេលដែលជួយពួកគេ ឲ្យបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការ ឲ្យកាន់តែខ្លាំង និងធ្វើឲ្យប្រសើរឡើងដល់ការគ្រប់គ្រងសាច់ប្រាក់»

លោក Zwan បានបន្តទៀតថា «មានបដិវត្តន៍ឌីជីថលមួយ កំពុងតែមានភាពរីកចម្រើន នៅក្នុងប្រទេសកម្ពុជា។ Fincy កំពុងដើរតួឈានមុខគេមួយ ក្នុងទិសដៅអភិវឌ្ឍន៍ នាពេលអនាគតនៃបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជា ហើយនិងអាចមើលដឹងពីស្ថានភាពពាណិជ្ជកម្ម នាពេលខាងមុខ អ្វីផងដែរ។ ពាណិជ្ជករចង់ឲ្យនៅតែមានការប្រកួតប្រជែង ហើយពួកគេនឹងធ្វើជាដៃគូជាមួយម៉ាកយីហោផ្សេងៗ ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏ល្អបំផុត និងមានការគាំទ្រ ច្រើនបំផុត។ Fincy នៅទីនេះគឺដើម្បីធានាឲ្យអាជីវកម្មទទួលបានភាពជោគជ័យ។ យើងមានមោទនភាពដែលមានវត្តមាននៅទីនេះ និងជាផ្នែកមួយក្នុងប្រវត្តិសេដ្ឋកិច្ច ដ៏រីកចម្រើនរបស់ប្រទេសកម្ពុជា»