(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ នឹងបង្ហាញមូលហេតុពិត ក៏ដូចជាចំណុចសំខាន់ៗជាច្រើន បន្ទាប់ពីលោកបានឈានជើងចូលក្នុងផលិតកម្ម Galaxy Navatra។ ការបង្ហាញហេតុផលទាំងអស់នេះ គឺក្នុងឱកាសដែលផលិតកម្ម Galaxy Navatra បានធ្វើពិធីបង្ហាញមុខតារាចម្រៀង ព្រាប សុវត្ថិ ជាផ្លូវការនាល្ងាចថ្ងៃទី២៥ ខែសីហា នេះ នៅសណ្ឋាគា Gardan City ជិតវិមានឈ្នះឈ្នះ។

ជាការកត់សម្គាល់ ការរៀបចំទទួលស្វាគមន៍តារាចម្រៀង ព្រាប សុវត្ថិ មកកាន់ផលិតកកម្មរបស់ខ្លួននៅពេលនេះ, Galaxy Navatra បានរៀបចំជាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ខណៈដែលតារាចម្រៀងនានា​ នៅពេលចូលទៅក្នុងផលិតកម្មផ្សេង គឺពុំមានការរៀបចំទទួលធំដុំបែបនេះឡើយ។

នៅក្នុងពិធីស្វាគមន៍នោះ ត្រូវបានផលិតកម្ម Galaxy Navatra អញ្ជើញអ្នកសិល្បៈល្បីៗ, មន្ត្រីរាជការ, ឧកញ៉ា, និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើន ដើម្បីចូលរួមអបអរសាទរ និងពិសារភោជនីអាហារ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយផងដែរ៕