(ក្រុងឡុងដ៍)៖ លោក Gareth Southgate អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានចាប់ផ្តើមកោះហៅកីឡាករ ដើម្បីមកធ្វើការហ្វឹកហាត់ត្រៀមលេងពានលីគជើងឯកអឺរ៉ុប UEFA Nations League 2020-2021 ដែលនឹងចាប់ផ្តើមនាដើមខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។

ក្រុមដែលមានរហស្សនាម «តោកំណាច» នឹងជួបប្រកួតទល់នឹងក្រុមជម្រើសជាតិអ៉ីស្លង់ និងដាណឺម៉ាក វគ្គសន្សំពិន្ទុប្រចាំពូលទី២ នៃ League A និងប៊ែលហ្សិកផងដែរ ដែលស្ថិតក្នុងពូលជាមួយគ្នា។

ប្រធានក្រុម Harry Kane គួរតែអាចប្រើបានបើទោះបីជាត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីដំណើរកម្សាន្តទៅកាន់បាហាម៉ាស។

អង់គ្លេសមិនបានលេងប្រកួតណាមួយឡើយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកដោយសារតែវិបត្តិជំងឺ Covid-19 នៅក្រោយពេលរកបានជ័យជម្នះ ៤-០ ទៅលើក្រុមជម្រើសជាតិកូសូវ៉ូ ក្នុងយុទ្ធនាការប្រកួតបញ្ចប់វគ្គជម្រុះ UEFA Euro 2021 របស់ពួកគេ។

លោក Southgate បានធ្វើការកោះហៅខ្សែប្រយុទ្ធថ្មីមកពីក្រុមបិសាចក្រហម Manchester United គឺកីឡាករ Mason Greenwood ប្រធានក្រុម Aston Villa, Jack Grealish និងខ្សែប្រយុទ្ធ Phil Foden របស់ក្រុម Manchester City ជាដើម ដើម្បីត្រៀមលេង ២ប្រកួតនៅថ្ងៃទី០៥-០៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពាន Nations League៕