(ចិន)៖ បើគិតពីទំហំអគារផ្សារទំនើបដែលធំជាងគេលើពិភពលោក គឺមានតែផ្សារទំនើបចិនខាងត្បូងថ្មី ឬ New South China Mall នេះទេ ដែលមានទំហំ ៦៥៩,៦១២ ម៉ែត្រការ៉េ ប៉ុន្តែវាបែរជាមិនសូវមានអាជីវករលក់ដូរច្រើនទៅវិញ ពោលគឺមានមិនដល់ ២% ឡើយ។

ស្ថិតនៅក្នុងខេត្តក្វាងទុង (Guangdong) ប្រទេសចិន ផ្សារទំនើបនេះត្រូវបានបើកដំណើរការតាំងពីឆ្នាំ២០០៥ មកម្ល៉េះ រហូតមកដល់ពេលនេះមានអាជីករលក់ដូរត្រឹមតែ ២,៣៥០ តូបប៉ុណ្ណោះ ដែលស្មើនឹង ១% នៃចំនួនតូបសរុប។

នៅឆ្នាំ២០១៥ ផ្សារទំនើបចិនខាងត្បូងថ្មី ត្រូវបានគេរៀបចំកែលម្អថ្មី និងអភិវឌ្ឍន៍បន្ថែមនៅផ្នែកមួយចំនួន ដើម្បីទាក់ទាញអាជីវករមកលក់ឱ្យកាន់តែច្រើន ប៉ុន្តែការខិតខំនេះត្រូវជារឿងអាសារបង់ ដោយសារវានៅតែគ្មានអាជីវករមកលក់ដូរច្រើនដូចបំណងប្រាថ្នា។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ចំនួនតូប ១% ដែលមានអ្នកលក់នោះ ភាគច្រើនគឺលក់នៅតាមផ្លូវចូល ចំណែកចំនួនតូប ៩៩% ទៀតត្រូវក្លាយជាកន្លែងទំនេរចោលទាំងអស់ រហូតដល់អ្នកខ្លះនិយាយថា «ផ្សារទំនើបនេះស្ងាត់ដូចផ្សារខ្មោច» ថែមទៀតផង៕