(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានគេរាយការណ៍មកថា បានបរិច្ចាកជាង៥លានដុល្លារអាមេរិក ដល់មូលនិធិមួយ ដើម្បីវិស័យមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយរបស់ Apple Insider នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

គណៈកម្មការមូលបត្រអាមេរិក បានឲ្យដឹងថា លោក Tim Cook បានបរិច្ចាគនូវហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន Apple ចំនួន 10,715 ហ៊ុន ដែលគិតជាទឹកប្រាក់មានចំនួន ៥.៤លានដុល្លារអាមេរិក ប៉ុន្តែមិនបានថា លោកបរិច្ចាគទៅកាន់មូលនិធិណាមួយនោះទេ។

ថ្លែងនៅកិច្ចសម្ភាសន៍មួយកាលពីឆ្នាំ២០១៥ លោក Tim Cook បានប្រកាសថា លោកនឹងបរិច្ចាគធនធានដែលមាន ជាពិសេសគឺហ៊ុនដែលនៅក្នុងក្រុមហ៊ុន Apple លើវិស័យមនុស្សធម៌ ខណៈដែលនៅពេលនេះលោកនៅសល់ហ៊ុនចំនួន 837,374 ហ៊ុន ស្មើនឹង ៤២២លានដុល្លារអាមេរិក៕