(ម៉ាទ្រីត)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ FC Barcelona កីឡាករ Luis Suarez ត្រូវបានគេមើលឃើញថា កំពុងត្រៀមនឹងចាកចេញពីក្លិប បន្ទាប់ពីស្ថានីយវិទ្យុក្នុងតំបន់ RAC1 បានចេញផ្សាយថា គ្រូបង្វឹកថ្មីនៃក្លិប FC Barcelona លោក Ronald Koeman បានប្រាប់កីឡាករ ជនជាតិអ៊ុយរ៉ាហ្គាយរូបនេះថា លោកមិនស្ថិតនៅក្នុងទម្រង់ នៃគម្រោងរបស់លោក នៅក្នុងរដូវកាលខាងមុខនោះទេ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។

ស្ថានីយវិទ្យុ ដែលមានភាពជិតស្និតជាមួយនឹងក្លិប បានរាយការណ៍ថា លោក Koeman បានទូរស័ព្ទទៅកីឡាករ Suarez នាថ្ងៃចន្ទនេះ ហើយបានប្រាប់ព័ត៌មាន ទៅកាន់កីឡាករខ្សែប្រយុទ្ធនេះ។

កិច្ចព្រមព្រៀងរបស់កីឡាករ Suarez នៅក្លិប Barcelona នឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១។

Suarez បានចូលរួមក្លិប Barcelona នៅឆ្នាំ២០១៤ ក្រោយពីចាកចេញពីក្លិប Liverpool ហើយចាប់តាំងពីពេលនោះមកទល់ពេលនេះ បានរកគ្រាប់បាល់ចំនួន១៩៨គ្រាប់ និងជួយឲ្យរកគ្រាប់បាល់ បាន១០៩គ្រាប់ នៅក្នុងការបង្ហាញខ្លួន ចំនួន២៨៣ប្រកួត ហើយបានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត លំដាប់លេខ៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Barcelona៕

http://www.xinhuanet.com/english/2020-08/24/c_139314564.htm