(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងរៀបចំពិធីចាប់ឆ្នោតការប្រកួតជើងទី២ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៥ ខែសីហាស្អែកនេះ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ជើងទី១ កាលពីចុងសប្ដាហ៍កន្លងទៅ។

តាមការបញ្ជាក់របស់មន្ដ្រី CNCC បានអះអាងថា ពិធីចាប់ឆ្នោតនេះ នឹងបែងចែកជា ២ផ្សេងទៀត គឺទី១-ចាប់ឆ្នោតកម្មវិធីប្រកួតសម្រាប់ ៦ក្រុមឈរកំពូលតារាង (Top-6) ដែលជាបេក្ខភាពប្រជែងតំណែងជើងឯក និងទី២-ក្រុមឈរលេខ៧ ដល់លេខ១២ ដើម្បីបន្ដការប្រកួតដណ្ដើមចំណាត់ថ្នាក់ល្អ នៅជើងទី២។

ចំពោះបេក្ខភាព Top-6 ដែលមានឱកាសប្រជែងតំណែងជើងឯក រដូវកាលនេះ រួមមានក្រុមបឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា ទ័ព ភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៏។ ប៉ុន្ដែមុនបន្ដការប្រកួតជើងទី២ លីគកំពូលកម្ពុជានឹងត្រូវសម្រាករយៈពេល ២សប្ដាហ៍សិនដែលទើបបញ្ចប់ប្រកួតជើងទី១ កាលពីម្សិលមិញ៕