(ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការសាកល្បងអស់រយៈពេលជាងបីសប្តាហ៍ ហាង ឌឹ បេប៊ី សប ធីខេ (The Baby Shop TK) បានរៀបចំពិធីសម្ពោធបើកដំណើរការជាផ្លូវការ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ដោយមានភ្ញៀវកិត្តិយសជាតំណាងក្រុមហ៊ុនដៃគូពាណិជ្ជកម្ម និងអតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ហាងនាពេលកន្លងមក។

ផ្តើមចេញពីបទពិសោធន៍ ក្នុងការរៀបចំហាងលក់សម្ភារកូនក្មេងចំនួនពីរទីតាំងរួចមកហើយ ហាង ឌឹ បេប៊ី សប ធីខេ ដែលជាសាខាថ្មី ស្ថិតក្នុងខណ្ឌទួលគោក ត្រូវបានរៀបចំឡើងនៅលើទីតាំងកាន់តែធំទូលាយប្រកប ដោយផាសុកភាព មានចំណតឡាន-ម៉ូតូត្រឹមត្រូវ បុគ្គលិករួសរាយរាក់ទាក់ ជាមួយនឹងការរៀបចំតាំងលក់នូវសម្ភារបរិក្ខារ ម្សៅទឹកដោះគោ និងសំលៀកបំពាក់ សម្រាប់ម្ដាយ ទារក និងកូនក្មេងយ៉ាងសម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅបំពេញតម្រូវការនានា របស់លោកឪពុក អ្នកម្តាយដែលមានបុត្រធីតាតូចៗ ក៏ដូចជាសុភាពនារី ដែលត្រៀមនឹងសម្រាលបុត្រផងដែរ។

ទន្ទឹមនេះ ក្នុងឱកាសអបអរសាទរពិធីសម្ពោធ បើកដំណើរការជាផ្លូវការនេះ ហាង ឌឹ បេប៊ី សប ធីខេ ក៏បានរៀបចំឱ្យមានការបញ្ចុះតម្លៃ លើមុខទំនិញផ្សេងៗ ពី១០% ទៅ ៣០% និងប្រមូសិនពិសេសជាច្រើនមុខទៀត ដែលរៀបចំដោយហាង ឌឹ បេប៊ី សប ធីខេ ផ្ទាល់ ជាពិសេសប្រមូសិនគួរជាទីគាប់ចិត្ត លើរាល់ការជាវម្សៅទឹកដោះគោគ្រប់ប្រភេទ។

ហាង ឌឹ បេប៊ី សប ធីខេ មានទីតាំងនៅបណ្ដោយផ្លូវលេខ៣៣៧ (ផ្លូវបុរីសាន់វ៉េ) ប៉ែកខាងកេីតដងផ្លូវ ឆៀងជាមួយមជ្ឈមណ្ឌល Samai Sqaure ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

សូមមើលប្លង់ខាងក្រោម៖ https://g.page/the-baby-shop-tk?share