(អាមេរិក)៖ កម្មវិធី TikTok បានបង្ហើបឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្ដឹងរដ្ឋាភិបាលអាមេរិករបស់លោកដូណាល់ ត្រាំ ជុំវិញការគំរាមកំហែងកន្លងមក។ នៅបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ថ្មីៗនេះលោក ត្រាំ បានគំរាមបិទកម្មវិធីកម្សាន្តនៅលើទូរស័ព្ទដ៏ពេញនិយម TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance ដោយចោទប្រកាន់ថា អាចមានផលប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរបស់ TikTok បានឲ្យដឹងថា ក្រុមហ៊ុន ByteDance គ្រោងធ្វើការប្តឹងតបទៅកាន់ រដ្ឋាភិបាលភិបាលអាមេរិកវិញ ជុំវិញការគំរាកំហែងបិទកម្មវិធីនៅសហរដ្ឋអាមេរិក ដោយនៅពេលនេះ កំពុងរៀបចំពាក្យបណ្តឹង ហើយនឹងប្តឹងនៅតុលាការឆាប់ៗនេះ អាចឆាប់បំផុតនៅក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ផងដែរថា លោកត្រាំ បានទុកពេលពេលឲ្យ ByteDance ចំនួន 90 ថ្ងៃ ដើម្បីធ្វើការពិចារណា លក់កម្មវិធី TikTok ក្នុងសហរដ្ឋអាមេរិក ទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដូចជា Microsoft និង Oracle៕