(ភ្នំពេញ)៖ ក្រុមហ៊ុនតែបៃតងអូអ៊ិឈិ នៅពេលថ្មីៗនេះបានចុះចែករង្វាន់ដ៏ធំមហាសាល ទឹកប្រាក់សុទ្ធ១០០លានរៀល ដល់ម្ចាស់រង្វាន់ និងអ្នកលក់ចំនួនរង្វាន់១០០កេសផងដែរ។

ម្ចាស់រង្វាន់ លោក ប៊ុន សេងសុផានិត ស្រុកកំណើតនៅ ភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ដោយសារតែជីវភាពលំបាកសំរេចចិត្តចាកចេញមកនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបានប្រកបមុខរបរជាអ្នកលក់ទាអាំងជាមួយនឹងក្រុមគ្រួសារ របស់គាត់។

លោក ប៊ុន សេងសុផានិត ម្ចាស់រង្វាន់បានឲ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងតែទិញភេសជ្ជៈ តែបៃតងអូអ៊ិឈិញុំា ២ទៅ៣ដប ហើយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោកបានទៅទិញភេសជ្ជៈ តែបៃតងអូអ៊ិឈិញុំាដូចរាល់ថ្ងៃ ប៉ុន្តែលើកនេះ នៅពេលដែលលោកបើកគម្រប អូអ៊ិឈិ ស្រាប់តែឃើញអក្សរខ្មែរនៅក្រោមគំរបដបសរសេរថា រង្វាន់១០០លានរៀល។

លិកពិតជាត្រេកអរមែនទែន និងបានស្រែកហ៊ោរ ហើយឲ្យអ្នកលក់ជួយពិនិត្យមើលផងដែរ គឺពិតជាឈ្នះ 100 លានរៀលពិតប្រាកដមែន។

ស្របពេលនោះដែរ លោក ប៊ុន សេងសុផានិត បានទាក់ទងមកក្រុមការងារតែបៃតងអូអ៊ិឈិ ដើម្បីផ្តល់ព័ត៌មាន បន្ទាប់មកក្រុមការងារក៏បានចុះមក ចែករង្វាន់ជូនលោកដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។

លោក ប៊ុន សេងសុផានិត បានបន្តទៀតថា លោកពិតជាភ្ញាក់ផ្អើលមែនទែនដែលក្រុមហ៊ុនបានមក ប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ ១០០លានរៀលនេះ បានលឿនខ្លាំងលើសពីការរំពឹងទុកទៅទៀត។

សម្រាប់អ្នកលក់វិញ ក្រុមហ៊ុនតែបៃតងអូអ៊ិឈិក៏មានរង្វាន់១០០កេសផ្តល់ជូនផងដែរ៕

ញុំាអូអ៊ិឈិ ឈ្នះទាំងអ្នកទិញ ឈ្នះទាំងអ្នកលក់ ក្លាយជាសេដ្ឋីវាល់លាន អ្នកឈ្នះបន្ទាប់អាចជាអ្នក.......!!!