(ភ្នំពេញ)៖ លទ្ធផលសរុបការប្រកួតសប្តាហ៍ទី១៣ ក្នុងព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង១២។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ រួមមាន៖

១៖ យុវជនបាទី U18 ១-៣ គិរីវង់សុខសែនជ័យ
២៖ នគរបាលជាតិ ២-៤ អង្គរថាយហ្គឺរ
៣៖ ណហ្គាវើល ១-១ វិសាខា។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ សូលទីឡូអង្គរ ១-២ អាស៊ីអឺរ៉ុបយូណាយធីត
២៖ កងយោធពលខេមរភូមិន្ទ ៤-២ អគ្គីសនីកម្ពុជា
៣៖ ព្រះខ័នរាជស្វាយរៀង ២-៤ បឹងកេត។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១៣នេះ ក្រុមបឹងកេតបានមកឈរនៅចំណាត់ថ្នាក់លេខ១វិញ និងមាន៣២ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល៤-២ កាលពីម្សិលមិញបញ្ចប់ជេីងទី១៕