(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ ប្រចាំថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកបង្ហាញពីគតិបណ្ឌិតល្បីៗមកបង្ហាញជូនទស្សនិកជន សម្រាប់ជាចំណេះដឹងថ្មីក្នុងថ្ងៃចុងសប្ដាហ៍។

គតិបណ្ឌិតទាំង៥នោះ រួមមាន៖

១៖ ជម្លោះតែងនាំមកនូវសេចក្ដីអន្តរាយ (ព្រះពុទ្ធ)។

២៖ អ្វីដែលអ្នកមិនប្រាថ្នាចំពោះខ្លួនឯង ចូរអ្នកកុំប្រាថ្នាឱ្យកើតមានចំពោះអ្នកដទៃ (ខុង ជឺ ទស្សនវិទូចិន)។

៣៖ វាសនារបស់មនុស្ស អាស្រ័យលើចរិតរបស់មនុស្ស (ហេរ៉ាលីទូស ទស្សនវិទូក្រិក)។

៤៖ មនុស្សល្អ មិនចាំបាច់ឱ្យច្បាប់ចាប់បង្ខំឱ្យទទួលខុសត្រូវឡើយ តែមនុស្សអាក្រក់ តែងតែរត់គេចពីការអនុវត្តច្បាប់ (ប្លាតុង ទស្សនវិទូក្រិក)។

៥៖ រទេះកង់មួយមិនអាចធ្វើដំណើរ អ្នកដឹកនាំប្រសើរក៏មិនអាចខ្វះទីប្រឹក្សា (ចាណ្ណាខ្យា ទស្សវិទូឥណ្ឌា)៕