(ក្រុងកូឡូញ)៖ ក្រុមបាល់ទាត់ FC Sevilla បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League (Uefa Cup) ឆ្នាំ២០២០ នេះ បន្ទាប់ពីបានយកឈ្នះគូប្រជែង Inter Milan មកពីអ៉ីតាលីក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់នារាត្រីថ្ងៃទី២២ ខែសីហានេះ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា នេះក៏ជាលើកទី៦ ដែល Sevilla ឈ្នះរង្វាន់នេះ ក្នុងចំណោមឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ៦ដងមិនដែលបរាជ័យផងនោះ។

ក្រុមដែលមានអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Julen Lopetegui ដឹកនាំផងនោះ បានធ្វើឡើងវាយបកឈ្នះ ៣-២ក្រោយពេលខ្សែប្រយុទ្ធ Romelu Lukaku បានស៊ុតគ្រាប់នាំមុខ ១គ្រាប់មុនដោយបាល់ប៉េណាល់ទីតាំងពីនាទីទី៥ ដែលធ្វើបានសម្រេចដោយកីឡាករ Luuk de Jong ចំនួន ២គ្រាប់នៅនាទី១២ និងនាទី៣៣ និងគ្រាប់ជ័យជម្នះនៅនាទី៧៤ នៅដែលខ្សែការពារអ៊ុយរ៉ាហ្គាយ Diego Godin រកគ្រាប់តាមស្មើ ២-២ នៅមុនបញ្ចប់វគ្គទី១ នៅនាទី៣៥។

ជ័យជម្នះរបស់ Sevilla ដែលមានរយៈពេលដល់ទៅ ៦ដងច្រើនជាងនេះ ក៏បន្តផ្តល់ការខកចិត្តដល់ក្រុម Inter Milan ដែលទន្ទឹងរង់ចាំពាន UEFA Cup អស់រយៈពេល ១០ឆ្នាំមកនេះបន្តទៀតដែរ។

ក៏ប៉ុន្តែវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២០ នេះ Sevilla មានសុទ្ធសឹងជាកីឡាករថ្មីៗស្ទើរទាំងអស់ ក្នុងចំណោមកីឡាករចាស់ដែលធ្លាប់ជួយក្រុមនេះឈ្នះជើងឯក Europa League ៣សម័យកាលជាប់គ្នាកាលឆ្នាំ២០១៤ ២០១៥ និងឆ្នាំ២០១៦ បានចាកចេញពីក្លិបអស់ហើយ៕