(ប៊ូហ្គូតា)៖ យោងតាមការចេញផ្សាយដោយ Xinhua នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ធបាល់ទាត់កូឡុំប៊ី បានសម្រេចអនុញ្ញាតឲ្យលីគអាជីពចាប់ផ្តើមការប្រកួតឡើងវិញ ក្រោយពេលផ្អាកដោយសារវិបត្តិវីរុសឆ្លង COVID-19 អស់រយៈពេល ៥ខែមកនេះតាំងពីខែមីនា ឆ្នាំ២០២០ ដោយមានការសម្រេចដោយលោក Fernando Ruiz ដែលជារដ្ឋមន្ត្រីសុខាភិបាលបានបញ្ជាក់កាលពីល្ងាចថ្ងៃសុក្រ ទី២០ ខែសីហា ថាការត្រឡប់មកវិញនៃការប្រកួតលីគកម្រិតបុរស និងស្រ្តីក៏នៅមិនទាន់បញ្ជាក់កាលបរិច្ឆេទនោះទេ។

សម្រាប់ការប្រកួតដែលនៅមិនទាន់ស្វែងរកកាលបរិច្ឆេទបាននៅឡើយនោះ ក៏ត្រូវបានលោករដ្ឋមន្រ្តីសុខាភិបាលលើកឡើងថា« ខ្ញុំបានចុះហត្ថលេខាលើការសម្រេចវគ្គបណ្តុះបណ្តាលនឹងការប្រកួតដែលមានការគាំទ្ររួមជាមួយមន្រ្តីផ្នែកកីឡា» ហើយក្នុងនោះសម្រាប់ការហ្វឹកហាត់របស់ក្រុមនៃក្លិបអាជីពត្រូវរៀបចំជាក្រុមតូចៗ តាំងពីខែកក្កដាមកម៉្លេះ។

កូឡុំប៊ី ជាប្រទេសឈរលេខរៀងទី៨ ដែលមានចំនួនឆ្លង COVID-19 លើពិភពលោកជាមួយនឹងការឆ្លង ៥១៣,000ករណី ហើយមាន ១៦,០០០ករណីបានស្លាប់ដែលត្រូវបានឲ្យដឹងពីក្រសួងសុខាភិបាល៕