(ក្រុងឡុងដ៍)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ ត្រូវបានបញ្ចេញជាផ្លូវការហើយនៅថ្ងៃសុក្រ ទី២១ ខែសីហានេះ ដោយសារមានហង្សក្រហម Liverpool ដែលជាក្រុមការពារតំណែងជើងឯកនោះ នឹងត្រូវប៉ះក្រុមទើបឡើងមកថ្មី Leeds United នៅថ្ងៃបើកឆាកផងដែរ។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃនេះថា Premier League រដូវកាលថ្មីនេះ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តទៅដោយមាន ២០ក្រុមចូលរួមប្រកួតដដែលវិលជុំ ២ជើងសន្សំពិន្ទុ ដែលនឹងបញ្ចប់ទៅវិញជាស្ថាពរនៅខែឧសភា ឆ្នាំ២០២១ ខាងមុខ។

Leeds United ដែលជាជើងឯកមកពីក្របខណ្ឌទី២ Championships នារដូវកាលមុននោះ នឹងត្រូវប៉ះ Liverpool នៅថ្ងៃបើកឆាកសប្តាហ៍ទី១ នៃ Premier League ក្រោយពេលពួកគេខកខានជួបគ្នាមានរយៈពេល ១៦ឆ្នាំមកហើយ។

គូប្រកួតដែលត្រូវប៉ះគ្នានៅ ១សប្តាហ៍បើកឆាកនៅ Premier League រដូវកាលថ្មីឆ្នាំ២០២០-២០២១ រួមមាន៖
Crystal Palace v Southampton
Fulham v Arsenal
Liverpool v Leeds United
Tottenham Hotspur v Everon
West Bromwich Albion v Leicester City
West Ham United v Newcastle United
Brighton v Chelsea
Burnley v Manchester United
Manchester City v Aston Villa៕