(ក្រុងកូឡូញ)៖ ក្រុមបាល់ទាត់ Inter Milan របស់ប្រទេសអ៉ីតាលី នឹងធ្វើការប្រកួតទល់នឹងអតីតក្រុមជើងឯក UEFA Europa League, Sevilla ក្នុងវគ្គផ្តាច់ព្រ័ត្រនាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះឈានចូលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នាទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។

តាមរយៈព័ត៌មាន BBC បានចេញផ្សាយថា Inter Milan ដែលមានលោក Antonio Conte ជាអ្នកចាត់ការទូទៅនោះ បានខកខានឈ្នះពានណាមួយមានរយៈពេល ៩ឆ្នាំមកហើយ គ្រាដែលលោក Julen Lopetegui ក៏ពុំទាន់ឈ្នះពានណាមួយផងដែរជាមួយក្លិបអេស្ប៉ាញ Sevilla ដូចគ្នា តែកីឡាករខ្សែប្រយុទ្ធស្លាប Lucas Ocampos របស់ខ្លួន និង Alexis Sanchez សុទ្ធតែអវត្តមានក្នុងជំនួបសំខាន់នេះដូចគ្នា ដោយសារបញ្ហារបួស។

Inter ក៏ធ្លាប់ឈ្នះពាន UEFA Cup នេះបានចំនួន ៣ដងផងដែរ ដែលបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៃព្រឹត្តិការណ៍លីគកំពូលអ៉ីតាលី Serie A នារដូវកាលឆ្នាំ២០១៩-២០២០ នេះ ដែលបានឈ្នះពានលំដាប់ទី២ Coppa Italia ចុងក្រោយគេកាលឆ្នាំ២០១១ មុនពេលមកជួប Sevilla ជាលើកទី១ ហើយក៏ជាលើកទី៦ ផងដែរក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះដែល Inter Milan បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។

តែយ៉ាងណា Sevilla ដែលត្រូវបានគេចាត់ទុកថា ជាក្រុមជំនាញក្នុងពាន UEFA Cup នេះ ពុំដែលធ្លាក់ក្នុងវគ្គចែកពូលនោះទេ ក្នុងចំណោមប្រវត្តិចូលរួម ៨ដង ឈ្នះ៦ដង និងស្មើ២ដង ក្នុងនោះដែរធ្លាប់ឈ្នះបាល់ប៉េណាល់ទី២ដងទៀតផង ក្នុងចំណោមជ័យជម្នះ ៥ដងនៅវគ្គផ្តាច់ព្រ័ត្ររបស់ពួកគេនៃពានលំដាប់ទី២ អឺរ៉ុបមួយនេះ៕