(ម៉ាឌ្រីដ)៖ លោក Luis Enrique ដែលជាអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានធ្វើការកោះហៅកីឡាករចំនួន ២៤រូបមកពីក្លិបផ្សេងៗចូលជំរំហ្វឹកហាត់ ដើម្បីត្រៀមប៉ះអាល្លឺម៉ង់ និងអ៊ុយក្រែន ក្នុងព្រឹត្តិការណ៍ UEFA Nations League 2020-2021 នាដើមខែក្រោយនេះ។

តាមព័ត៌មានពីគេហទំព័រអង់គ្លេស BBC បានចេញផ្សាយនៅថ្ងៃនេះថា ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញនឹងប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ឥន្រ្ទីដែកអាល្លឺម៉ង់ក្នុងដីនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មុនធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះអ៊ុយក្រែននៅ ៣ថ្ងៃបន្ទាប់។

ក្នុងនោះដែរ មានកីឡាករចំនួន ៤រូបផ្សេងគ្នាដែលបានជាប់ជម្រើសជាតិជាលើកដំបូងមានដូចជា ខ្សែប្រយុទ្ធកូនកាត់អេស្ប៉ាញ-ម៉ាលី Adama Traore ដែលបានកំពុងលេងឲ្យក្លិបអង់គ្លេស Wolverhamton Wanderer, Ansu Fati របស់ក្លិប FC Barcelona, Eric Garcia របស់ក្លិប Manchester City និងកីឡាករ Ferran Torres។

បញ្ជីឈ្មោះកីឡាករទាំង ២៤នាក់ត្រូវបានជ្រើសរើសចេញពីក្លិបផ្សេងៗគ្នានោះរួមមាន៖
១៖ កីឡាករចាំទី-David de Gea (Manchester United), Kepa Arrizabalaga (Chelsea), Unai Simon (Athletic Bilbao)។

២៖ កីឡាករខ្សែការពារ-Jesus Navas (Sevilla), Dani Carvajal (Real Madrid), Sergio Ramos (Real Madrid), Pau Torres (Villarreal), Diego Llorente (Real Sociedad), Jose Gaya (Valencia), Sergio Reguilon (Sevilla), Eric Garcia (Manchester City)។

៣៖ កីឡាករខ្សែបម្រើ-Fabian Ruiz (Napoli), Thiago Alcantara (Bayern Munich), Sergio Busquets (Barcelona), Rodri (Manchester City), Mikel Merino (Real Sociedad), Dani Olmo (RB Leipzig), Oscar Rodriguez (Leganes)។

៤៖ កីឡាករខ្សែប្រយុទ្ធ-Rodrigo Moreno (Valencia), Mikel Oyarzabal (Real Sociedad), Adama Traore (Wolves), Marco Asensio (Real Madrid), Ansu Fati (Barcelona), Ferran Torres (Manchester City)៕