(ម៉ាឌ្រីដ)៖ អតីតអ្នកចាំទីក្រុមអធិរាជស Real Madrid និងជម្រេីសជាតិអេស្ប៉ាញ Iker Casillas បានប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការហេីយ ក្នុងវ័យ ៣៩ឆ្នាំ។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយនាយប់ថ្ងៃអង្គារនេះថា Casillas បង្ហាញខ្លួន ឲ្យ Real បានចំនួន ៧២៥ដងអំឡុងប្រកបអាជីពរយ:ពេល ១៦ឆ្នាំនៅកីឡដ្ឋាន Bernabeu ដោយឈ្នះពាន Champions League បាន ៣ដង និងពាន La Liga បាន៥ ដងដែរ។

បន្ថែមលេីនេះ រូបគេក៏បានជួយអេស្ប៉ាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង និងជើងឯកអ៊ឺរ៉ុប UEFA Euro ២សម័យកាលជាប់គ្នាក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២។

Casillas បានចូលរួមជាមួយក្លិប FC Porto របស់ព័រទុយហ្គាល់ក្នុងឆ្នាំ២០១៥ ប៉ុន្តែមិនបានលេងចាប់តាំងពីរងការគាំងបេះដូងអំឡុងពេលហ្វឹកហាត់កាលពីខែមេសាឆ្នាំ២០១៩ មក៕