(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Fulham ដែលធ្លាប់ប្រកួតចាញ់ Brentford កាលពីខែមិថុនា ឆ្នាំ០២០ ដែលជាការជួបគ្នាចុងក្រោយនៅឯកីឡដ្ឋាន Craven Cottage នោះ នឹងត្រូវប៉ះគ្នាម្តងទៀតនៅថ្ងៃអង្គារនេះ ដេីម្បីបហរជែងយកកៅអី១ ទៅលេងនៅក្របខណ្ឌកំពូល Premier League រដូវកាលក្រោយ។

វាជាលើកដំបូងក្នុងរយៈពេល ៧៣ឆ្នាំសម្រាប់ Brentford ក្នុងការវិលត្រឡប់ទៅក្របខណ្ឌទី១ ប្រសិនបេីអាចផ្តួល Fulham ជាមួយរង្វាន់អមដែលមានទឹកប្រាក់ ១៦០លានផោននៅក្នុងដំណើរការនេះផងដែរ។

ការប្រកួតវគ្គជម្រុះជុំផ្តាច់ព្រ័ត្រនៅ Championship ដែលនឹងធ្វេីឡេីងនៅកីឡដ្ឋានជាតិអង់គ្លេស Wembley ត្រូវបានគេហៅថា ជាការប្រកួតដែលមានជាងគេបំផុតនៅក្នុងបាល់ទាត់ អាចនឹងមានតម្លៃ ១៣៥លានផោនដល់ក្រុម Fulham និងប្រហែល ១៦០លានផោនដល់ក្រុម Brentford ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

Brentford បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាងនៅ Championship នៅពីលើក្រុម Fulham ដោយរកបានគ្រាប់បាល់ និងឈ្នះទាំងពីរប្រកួតទៅលេីគូប្រជែងរាត្រីនេះផងដែរ។

ប្រសិនបើពួកគេបរាជ័យក្នុងការប្រកួតនេះនោះក្រុមដែលមានរហស្សនាម សត្វឃ្មុំនឹងចូលរួមក្នុងការប្រកួតបើកឆាកដែលមិនទទួលបានជោគជ័យនៅក្នុងលីគបាល់ទាត់អង់គ្លេស ច្រើនជាងក្លិបដទៃទៀតជាមួយនឹងការប៉ុនប៉ងលេីកទី៩ មិនបានសម្រេច៕