(អាមេរិក)៖ ក្រុមហ៊ុន Google បានប្រកាសបង្ហាញស្មាតហ្វូន 5G ដំបូង និងជាផ្លូវការចំនួនពីរម៉ូដែល ដោយក្នុងនោះមានតម្លៃចាប់ពី ៤៩៩ដុល្លារ អាមេរិកឡើងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

ស្មាតហ្វូនពីរម៉ូដែលនោះមាន Pixel 4a (5G) និង Pixel 5 ដែលក្នុងនោះ Pixel 4a គឺជាស្មាតហ្វូនស៊េរីចាស់ ប៉ុន្តែត្រូវបាន Update ឡើងសម្រាប់ 5G ចំណែក Pixel 4a ដែលអត់ប្រើ 5G ត្រូវបានក្រុមហ៊ុន Google ទម្លាក់តម្លៃមកនៅត្រឹមតែ ៣៤៩ដុល្លារអាមេរិកប៉ុណ្ណោះ។

ក្រុមហ៊ុន Google បានប្រកាសបង្ហាញ Pixel 4a (5G) និង Pixel 5 ជាផ្លូវការមែន ប៉ុន្តែសម្រាប់លក្ខណៈពិសេសរបស់ស្មាតហ្វូនទាំងពីរនេះ នៅមិន ទាន់បានបង្ហាញនោះទេ គ្រាន់តែដឹងថា វានឹងមានលក់នៅលើទីផ្សារអាមេរិក កាណាដា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អៀរឡង់ ជប៉ុន តៃវ៉ាន់ និងអូស្ត្រាលី៕