Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UniDry ផ្តល់ជូនពិសេសមិនធ្លាប់មាន ដោយ ចែកមាសសុទ្ធរហូតដល់១០តម្លឹង (Video inside)

03-08-2020 17:44

(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០២០ ផលិតផលខោទឹកនោមក្មេង UniDry ផ្តល់ឱកាសពិសេសដល់អតិថិជន ដើម្បីមានសំណាងឈ្នះនូវរង្វាន់ចិញ្ចៀនមាសសុទ្ធ១ជី ចំនួន ១០០រង្វាន់ ដើម្បីជាការថ្លែងអំណរគុណដល់រាល់អតិថិជនដែលតែងតែជួយគាំទ្រផលិតផល UniDry។

លក្ខខណ្ឌងាយៗ សម្រាប់អតិថិជនដែលមានបំណងចូលរួមផ្សងសំណាង ដើម្បីឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានដូចខាងក្រោម៖

ទី១៖ ដោយគ្រាន់តែជាវនូវរាល់ផលិតផលខោទឹកនោម UniDry រួចហែកយកសន្លឹកឆ្នោតដែលមាននៅលើថង់
ទី២៖ បំពេញព័ត៌មានលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ
ទី៣៖ វាយលេខកូដលើសន្លឹកឆ្នោត និងភ្ជាប់ជាមួយរូបថតសន្លឹកឆ្នោតដែលបំពេញរួចនោះ ផ្ញើរទៅកាន់ទំព័រហ្វេសប៊ុក UniDry Cambodia ជាការស្រេច។
និងទី៤៖ ក្រុមការងារ UniDry នឹងធ្វើការឆ្លើយតប និងកត់ត្រាយ៉ាងល្អិតល្អន់ ហើយបោះពុម្ភជាថ្មីដូចច្បាប់ដើម ដោយស្តង់ដារអន្តរជាតិដែលមានគុណភាព និងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក។ របស់អ្នកសម្រាប់ធ្វើការចាប់រង្វាន់។

ការចាប់រង្វាន់មានចំនួន៣លើក៖ លើកទី១ នៅដើមខែតុលាឆ្នាំ២០២០ លើកទី២ នៅចុងខែវិច្ឆិការ ឆ្នាំ២០២០ និងលើកចុងក្រោយនៅដើមខែមករាឆ្នាំ២០២១ ហើយការចាប់រង្វាន់នឹងធ្វើឡើងដោយការ Live ផ្ទាល់នៅលើទំព័រហ្វេសប៊ុក UniDry Cambodia។

គួរបញ្ចាក់ផងដែរ ខោទឹកនោមUniDry ត្រូវបានរចនាជាពិសេស សម្រាប់ក្មេងគ្រប់អាយុ ចាប់ពីទើបនឹងកើតរហូតដល់ទម្ងន់ ២៥គីឡូក្រាម ដែលមានទំហំដូចជា៖ S, M, L, XL, XXL ដែលសាកសមសម្រាប់ក្មេងរពឹសជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និងជក់ទឹកបានយ៉ាងល្អ។

ក្រុមហ៊ុន វីន ស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជារោងចក្រផលិតខោទឹកនោមទី១ នៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានដំណើរការនៅខែមេសា ឆ្នាំ២០១៨ និងកំពុងផ្តល់នូវឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើននាក់។ ក្នុងនាមជាក្រុមហ៊ុនផលិតខោទឹកនោមដែលឈានមុខគេមួយនៅអាស៊ី ក្នុងការចែកចាយផលិតផល និងសេវាកម្មដែលយើងផ្តល់ជូនត្រូវបានទទួលស្គាល់។

សម្រាប់ព័ត៌មានបន្ថែម និងឱកាសឈ្នះរង្វាន់ សូមទំនាក់ទំនងមកកាន់លេខលេខទូរស័ព្ទ៖ ០២៣ ៩៧៧ ៨០៥/ ០១១ ៦២៦ ៨៧៩ ឬទំព័រហ្វេសប៊ុក UniDry Cambodia៕