(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លេីងធំ Arsenal បានក្លាយជាក្រុមជេីងឯកពានលំដាប់ទី២ អង់គ្លេស FA Cup 2020 បន្ទាប់ពីវាយបកឈ្នះគូប្រជែងតោខៀវ Chelsea ដោយលទ្ធផល ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃសៅរ៍ ទី០១ ខែសីហា នាកីឡដ្ឋាន Wembley។

តាមរយ:ការចេញផ្សាយពីព័ត៌មាន BBC នៅថ្ងៃនេះបានឲ្យដឹងថា កីឡាកអន្តរជាតិកាបុង Pierre-Emerick Aubameyang
រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី២៨ ដោយបាល់ប៉េណាល់ទី ដោយសារប្រធានក្រុមតោខៀវ Cesar Azpilicueta បានបង្កកំហុសក្នុងប្រអប់គ្រថ្នាក់ និងគ្រាប់ទី២ នៅនាទី៦៨ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Nicolas Pepe ក្រោយពេល Olivier Giroud បានបញ្ជូនបាល់ឲ្យ Christian Pulisic ស៊ុតគ្រាប់នាំមុខនៅនាទីទី៥។

២គ្រាប់របស់ Aubameyang ដូចរូបគេរកបានពេលទម្លាក់ក្រុមការពារជេីងឯក Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ហេីយក៏ការជាការឈ្នះពាន FA Cup នេះលេីកទី២ ជាមួយ Arsenal ថែមទៀតផង តែជាលេីកទី១ សម្រាប់អ្នកចាត់ការទូទៅ អេស្ប៉ាញ Mikel Arteta។

ជជ័យជម្នះទៅលេីពាន FA Cup ឆ្នាំ២០២០ នេះ បានធ្វេីឲ្យកាំភ្លេីងធំ Arsenal ដណ្តើមបានកៅអី១ ដេីម្បីលេងនៅពានទី២ អឺរ៉ុប UEFA Europa League នារដូវកាលក្រោយ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨ នៅ Premier League រដូវកាលនេះ ប៉ុន្តែវាជាការខកចិត្តយ៉ាងខ្លាំងសម្រាប់លោក Frank Lampard អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea ក្នុងការឈ្នះពាននេះជាលេីកដំបូងរបស់លោក៕