(មេនឆេស្ទើ)៖ ក្រុមជើងឯក Premier League រដូវកាលមុន Manchester City ត្រៀមបើកទ្វារកីឡដ្ឋាន Etihad របស់ខ្លួន ដើម្បីទទួលក្រុមមកពីអេស្ប៉ាញ Real Madrid ប្រកួតបញ្ចប់ជើងទី២ វគ្គ ១៦ក្រុមនៃពាន Champions League ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

កាលពីដើមសប្តាហ៍នេះ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានចេញប្រកាសអំពីការប្រកួតក្នុងផ្ទះរៀងៗខ្លួនសម្រាប់ ៤ប្រកួតដែលនៅសល់ក្នុងវគ្គ ១៦ក្រុម មុនពេលដំណើរការ ៣វគ្គចុងក្រោយចាប់ពីវគ្គ ៨ក្រុមដល់ផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅប្រទេសព័រទុយហ្គាល់តែ១គត់។

ក្រុមរបស់លោក Pep Guardiola បានយកឈ្នះ ២-១ កាលពីជើងទី១ នៅទឹកដីរបស់ Real Madrid នាខែមីនា ឆ្នាំ២០២០ មុនត្រូវបានផ្អាកដោយសារវិបត្តិ Covid-19 ដែលទាមទារឲ្យក្រុមរបស់លោក Zinedine Zidane រកឲ្យបាន ២គ្រាប់នៅទឹកដីនៃប្រទេសអង់គ្លេស ដើម្បីមានសង្ឃឹមឡើងវគ្គ ៨ក្រុមជាបន្តទៀត។

បន្ថែមលើនេះ UEFA ក៏បានចេញកាលបរិច្ឆេទប្រកួតទាំង ៨ក្រុមក្នុងពេលតែមួយដូចៗគ្នាផងដែរនាម៉ោង ២៖០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ តែម្តង (ម៉ោងនៅកម្ពុជា)។

១៖ FC Barcelona Vs Napoli
២៖ Bayern Munich Vs Chelsea
៣៖ Juventus Vs Lyon
៤៖ Manchester City Vs Real Madrid៕