(ក្រុងឡុងដ៍)៖ ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល Video Assistant Referee (VAR) កំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយធ្វើឲ្យមានកំហុសទាំង ៣ប្រកួតនៅ Premier League យប់មិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។

អ្នកចាត់ការទូទៅនៃក្លិប Tottenham Hotspur លោក Jose Mourinho បានសំដែងការរិះគន់ចំពោះ សេចក្តីសម្រេចពិន័យមិនត្រឹមត្រូវត្រូវបានធ្វើឡើងដោយ VAR នៅក្នុងការប្រកួតទាំង ៣នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា។

កីឡាករ Bruno Fernandes ទទួលបានបាល់ ១១ម៉ែត្រក្នុងចំណោមជ័យជម្នះ ៣-០ របស់ក្រុម Manchester United លើក្រុមម្ចាស់ផ្ទះ Aston Villa គ្រាដែល James Ward-Prowse រកបាន ១គ្រាប់ បន្ទាប់ពីបាល់ពិន័យ ១១ម៉ែត្រមិត្តរួមក្រុមទាល់មិនចូល ក្នុងជំនួបដែល Southampton បានស្មើគ្នា ១-១ ជាមួយក្រុម Everton។

លោក Jose ថា ក្រុមមាន់ខ្នាយមាស Tottenham គួរតែមានបាល់ប៉េណាល់ទីមួយសម្រាប់ខ្សែការពារ Joshua King ដែលបានបង្កលើកីឡាករ Harry Kane ដែលមិនគួរបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយ Bournemouth នោះឡើយ។

ដូចគ្នានោះដែរ ក្របខណ្ឌ Premier League បានបញ្ជាក់ថា United និង Southampton មិនគួរត្រូវបានផ្តល់បាល់ប៉េណាល់ទីទេ ប៉ុន្តែ Tottenham គួរតែទទួលបានបាល់ ១១ម៉ែត្រប្រសើរជាង។

លោក Tim Cahill អតីតខ្សែបម្រើក្រុម Everton ដែលជាគូប្រកួតនៃកម្មវិធី Day of the Pundit បាននិយាយថា អតីតកីឡាករទាំងអស់គួរតែចូលរួមធ្វើការជាមួយ VAR នៅឯទីលាន Stockley Park ដើម្បីឲ្យកាន់សុក្រឹត្យ និងយុត្តិធម៌ខ្លាំងឡើង។ អតីតកីឡាករអន្តរជាតិអូស្រ្តាលីរូបនេះបាននិយាយថា ខ្ញុំគិតថាវាពិតជាអាចជួយពួកគេឱ្យយល់ពីចលនាបានច្រើន និងកំហុសទៀតផង។

លោកបានសង្កត់ធ្ថន់ថា នៅពេលកីឡាករដួលក្នុងប្រអប់គ្រោះថ្នាក់ដើម្បីបានបាល់ប៉េណាល់ទី អ្នកអាចមានអារម្មណ៍ថា វាចាំបាច់ត្រូវមានកីឡាករនៅទីនោះក្នុងផ្តល់ដំបូន្មានលើអ្វីដែលកីឡាករកំពុងធ្វើទៀតផង៕