(បរទេស)៖ ស្ថាប័នវិភាគ និងស្រាវជ្រាវ National Password Day បានបង្ហាញរបាយការណ៍ថ្មីរបស់ខ្លួន ពាក់ព័ន្ធនឹងពាក្យសម្ងាត់ដែលពេញនិយមប្រើជាងគេបំផុត ក្នុងឆ្នាំ២០២០នេះ។

នៅក្នុងរបាយការណ៍របស់ National Password Day បានបង្ហាញថា គិតត្រឹមពាក់កណ្ដាលឆ្នាំងនេះ ពាក្យសម្ងាត់ដែលពេញនិយមជាងគេគឺ «123456» ខណៈដែលពាក្យសម្ងាត់ «iloveyou» បានធ្លាក់ទៅដល់លេខរៀងទី៨។

ក្រុមអ្នកជំនាញខាងសុវត្ថិភាពអនឡាញបានលើកឡើងថា ប្រទេសជឿនលឿនខាងបច្ចេកវិទ្យាជាច្រើន ក៏នៅមានការប្រើប្រាស់ពាក្យសម្ងាត់ «123456» ហើយបើតាមការសម្ភាសន៍ផ្ទាល់ជាមួយអ្នកប្រើពាក្យសម្ងាត់បែបនេះ គឺគាត់់ប្រើដោយសារតែវាមានភាពងាយស្រួលក្នុងការចង់ចាំ។

ជាទូទៅស្ថាប័នជាច្រើនតម្រូវឨប្រើប្រាស់ពាក្យសម្ងាត់ដែលមានសុវត្ថិភាព ដូចជាត្រូវមានអក្សរពិសេស ឬលេខជាដើម ប៉ុន្តែមិនតម្រូវឨប្រើ «123456» ឬ «123456789» ទេ៕