(ភ្នំពេញ)៖ កីឡាករ ៩នាក់ដែលបានកំពុងនាំមុខគេបណ្តោះអាសន្នក្នុងតារាងគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីគកម្ពុជា រដូវកាលឆ្នាំ២០២០ ប្រចាំសប្តាហ៍ទី៦ នេះ។ កីឡាករទាំង ៩នាក់ខាងលើនោះ មកពីក្លិបផ្សេងៗគ្នា គ្រាដែលឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្នជាកីឡាករបរទេសមកពីក្លិបការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង។

ខាងក្រោមនេះជាកីឡាករ ៩នាក់មកពីក្លិបផ្សេងគ្នា ដែលរកបានគ្រាប់ច្រើនជាងគេ៖
១- កីឡាករ Pedro Auguston របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ៩គ្រាប់
២- កីឡករ Timothy Okereke របស់ក្លិបភ្នំពេញក្រោន រកបាន ៧គ្រាប់
៣- កីឡាករ Private របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន៦គ្រាប់
៤- កីឡាករ Zhama Bata របស់ក្លិបអង្គរថាយហ្គឺរ រកបាន ៤គ្រាប់
៥- កីឡាករ RAFAEL ADRES NIETO RONDON របស់ក្លិបភ្នំពេញក្រោន រកបាន៤គ្រាប់
៦- កីឡាករ Mohammad Emran របស់ក្លិបអាស៊ីអឺរ៉ុប យូណាយធីត រកបាន ៤គ្រាប់
៧- កីឡាករ Jevic Filp របស់ក្លិបវិសាខា រកបាន ៣គ្រាប់
៨- កីឡករ Paulo Victor របស់ក្លិបភ្នំពេញក្រោន រកបាន៣គ្រាប់
៩- កីឡាករ រឹង ប៊ុនហៀង របស់ក្លិបកងយោពលខេមភូមិន្ទ រកបាន៣គ្រាប់