(បរទេស)៖ នៅពេលដែលសិល្បករមួយចំនួន បានជាសះស្បើយឡើងវិញពីជំងឺកូវីដ១៩, អ្នកខ្លះទៀត ទោះបីជាព្យាយាមប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះយ៉ាងណា ក៏នៅតែមិនរួចពីមាត់មច្ចុរាជដដែល។ អំឡុងពេលនៃការរីករាលដាល នៃជំងឺដ៏កាចសាហាវ កូវីដ១៩ នេះ មានតារាសម្តែង, តន្ត្រីករ និងអ្នកនិពន្ធជាច្រើន ក្នុងពិភពសិល្បៈបរទេស បានបាត់បង់ជីវិត។

នៅថ្ងៃនេះ Fresh News Plus សូមលើកយក អ្នកសិល្បៈមកពីបណ្តាប្រទេសមួយចំនួន ដែលមានភាពល្បីល្បាញក្នុងសិល្បៈ បានស្លាប់ដោយសារកូវីដ១៩៖

១៖ លោក Nick Cordero, ជាតារាសម្តែងប្រុសជនជាតិកាណាដា។ ក្រោយរកឃើញមានវិជ្ជមានចំពោះកូវីដ១៩ លោកបានទៅព្យាបាលនៅមន្ទីពេទ្យ Cedars-Sinai Medical Center ក្នុងទីក្រុង Los Angeles នៅថ្ងៃទី៣១ ខែមីនា។ លោក បានស្លាប់ក្នុងវ័យ ៤១ឆ្នាំ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។

២៖ លោក Adam Schlesinger, ជាតារាចម្រៀង និងអ្នកនិពន្ធចម្រៀងមួយរូប ដែលធ្លាប់ទទួលពានរង្វាន់ Grammy Award. លោក បានស្លាប់ដោយសារកូវីដ១៩ ក្នុងវ័យ ៥៣ឆ្នាំ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

៣៖ លោក Andrew Jack, ត្រូវបានគេដឹងថាជាគ្រូបង្វឹកមួយរូបក្នុងកម្មវិធី «Lord of the Rings» និងជាតួសម្តែងក្នុងរឿង «Star War» ។ លោកបានស្លាប់ដោយសារកូវីដ១៩ ក្នុងវ័យ ៧៦ឆ្នា​ំ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០។ Andrew Jack ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅមន្ទីពេទ្យមួយកន្លែង ក្រៅទីក្រុងឡុង ខណៈក្រុមគ្រួសាររបស់លោក មិនអាចមកនៅលោកក្នុងប្រទេសអង់គ្លេសបានឡើយ ដោយសារពួកគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅឯប្រទេសអូស្ត្រាលី។

៤៖ Alen Merrill, ជាអ្នកសរសេរបទចម្រៀងល្បីចំណងជើងថា «I Love Rock and Roll» ឲ្យតារាស្រី Joan Jett។ Alen Merrill បានស្លាប់ដោយសារកូវីដ១៩ ក្នុងវ័យ ៦៩ ឆ្នាំ នៅក្នុង New York នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០។

៥៖ Joe Deffie, ត្រូវបានគេដឹងថា ធ្លាប់ទទួលពានរង្វាន់ Grammy Award ផ្នែកតន្ត្រី។ លោកបានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្នុងវ័យ៦២ឆ្នាំ ។

៦៖ Ken Shimura, ជាតារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសជប៉ុន និងត្រូវបានគេដឹងថា ជាតារាល្បីដំបូងគេបង្អង់របស់ជប៉ុន ដែលរងគ្រោះដោយសារកូវីដ១៩។ Shimura ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី ២០ ខែមីនា បន្ទាប់ពីមានអាការៈគ្រុនក្តៅ និងពិបាកដកដង្ហើម។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកបានធ្វើតេស្តឃើញវិជ្ជមានចំពោះកូវីដ១៩ នៅថ្ងៃទី ២៣ ខែមីនា។ តារាកំប្លែងល្បីឈ្មោះរូបនេះ បានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្នុងវ័យ ៧០ឆ្នាំ។

៧៖ Terence McNally, ជាអ្នកសម្តែងជើងចាស់ដ៏អស្ចារ្យរបស់អាមេរិក។ លោកបានស្លាប់ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ ក្នុងវ័យ ៨១ឆ្នាំ។

៨៖ Mark Blum, ជាតារាសម្តែងជើងចាស់ដ៏ល្បីមួយរូប របស់អាមេរិក។ មានស្នាដៃដ៏អស្ចារ្យជាច្រើន ដែលលោក Mark Blum បានធ្វើក្នុងវិស័យភាពយន្ត ដោយក្នុងនោះមានដូចជា៖ រឿង «Desperately Seeking Susan», រឿង «Crocodile Dundee» និងរឿង «You» របស់ Netflix។ លោកបានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងវ័យ៦៩ឆ្នាំ។

៩៖ Manu Dibango, ជាតន្រ្តីករដ៏មានប្រជាប្រិយភាពមួួយរូប នៅប៉ែកអាហ្វ្រិក។ លោកបានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ ក្នុងវ័យ ៨៦ឆ្នាំ។

១០៖ Floyd Cardoz, ជាអ្នកនិពន្ធ និងជាម្ចាស់ជ័យលាភីក្នុងកម្មវិធី «Top Chet Masters» បានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងវ័យ ៦០ឆ្នាំ។

១១៖ Julie Bennett, ជាតារាសម្តែងស្រីល្បីល្បាញមួួយរូបរបស់អាមេរិក។ លោកស្រី បានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក្នុងវ័យ៩០ឆ្នាំ។

១២៖ Patricia Bosworth, ជាតារាសម្តែងជើងចាស់មួយរូបរបស់អាមេរិក ដែលចូលរួមសម្តែងក្នុងរឿង «he Nun's Story»។ លោកស្រីបានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ក្នុងវ័យ ៨៦ ឆ្នាំ។

១៣៖ Forrest Compton, ជាតារាសម្តែងប្រុសជើងចាស់ដ៏ល្បីល្បាញរបស់អាមេរិក។ លោកបានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ក្នុងវ័យ ៩៤ឆ្នាំ។

១៤៖ Jay Benedict, តារាប្រុសល្បីឈ្មោះ ចាស់វស្សាររបស់អាមេរិករូបនេះ ជាតួសម្តែងក្នុងភាពយន្តល្បី «Alien» និងបានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ក្នុងវ័យ ៦៨ឆ្នាំ។

១៥៖ Lee Fierro, ជាតួសម្តែងមួយរូប ក្នុងរឿង «Jaws» នៅឆ្នាំ១៩៧៥ ជាតួ Kinter។ តារាស្រីជើងចាស់ របស់
អាមេរិករូបនេះ បានស្លាប់ដោយសារកូវីដ១៩ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ក្នុងវ័យ ៩១ឆ្នាំ។

១៦៖ John Prine, តន្រ្តីករជើងចាស់របស់អាមេរិករូបនេះ​ ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រោយមានរោគសញ្ញាកូវីដ១៩។ លោកបានស្លាប់នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្នុងវ័យ ៧៣ឆ្នាំ៕