(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League ពីការទទួលបានជោគជ័យនៃការធ្វើតេស្តជុំទី១២ ចុងក្រោយគេ ដោយពុំមានករណីឆ្លងថ្មី ក៏ដូចជាលាប់ឡើងវិញនោះទេ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា Premier League បានធ្វើតេស្តរក Covid-19 ទៅលើកីឡាករ និងបុគ្គលិកក្លិបចំនួន ១,៩៧៣នាក់ចាប់តាំងពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ដោយពុំមានករណីវិជ្ជមានណាមួយកើតឡើងឡើយក្នុងការធ្វើតេស្តជុំទី១២ ដែលជាជុំចុងក្រោយគេ។

គួររំលឹកផងថា ការធ្វើតេស្តចំនួន ១២ជុំនាពេលកន្លងមកនេះទៅលើក្លិបទាំង២០ ដែលលេងនៅ Premier League ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ មក រកឃើញមានករណីវិជ្ជមានតែ ១៩នាក់តែប៉ុណ្ណោះពីជំងឺ Covid-19 មុនពេលចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា ក្រោយសម្រាកជាង ១០០ថ្ងៃ ដោសសារតែការរាតត្បាតនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ទូទាំងសកលលោកតែម្តង។

តែយ៉ាងណា Premier League នៅតែបន្តពិនិត្យសុខភាពកីឡាករ ក៏ដូចជាមន្រ្តីនៃក្លិបនីមួយៗដដែលមុនចូលទីលាន ហ្វឹកហាត់ ក៏ដូចជាប្រកួតជាដើម ដើម្បីឲ្យប្រាកថា ក្នុងទីលានគ្មានការចម្លង Covid-19 បើទោះបីជាគ្រប់ការប្រកួតទាំងអស់ដែលនៅសល់ លេងបិទទ្វារក៏ដោយ៕