(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការសន្ដិសុខជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ថា មេក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗដូចជា Amazon, Apple, Google និង Facebook នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខក្រុមប្រឹក្សាសភាសហរដ្ឋអាមេរិកនៅថ្ងៃទី ២៧ ខែកក្កដា ដើម្បីបង្ហាញសក្ខីកម្ម។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្ដីថ្លែងការបានលើកឡើងថា លោក Jeff Bezos មេធំ Amazon.com, លោក Mark Zuckberg មេធំ Facebook, លោក Sundar Pichai មេធំ Google និងលោក Tim Cook មេធំ របស់ Apple នឹងត្រូវបង្ហាញមុខនៅអនុគណៈកម្មាធិការប្រឆាំងសន្តិសុខជាតិអាមេរិក ដើម្បីធ្វើសក្ខីកម្មបង្ហាញពីសេចក្ដីទុកចិត្ត ដែលវាជាផ្នែកមួយនៃការ ស៊ើបអង្កេតរបស់អាមេរិកចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ពាក់ព័ន្ធនឹងសន្តិសុខជាតិ។

កាលពីថ្មីៗនេះ សារព័ត៌មាន Reuters បានចេញផ្សាយថា មេក្រុមហ៊ុនបច្ចេកវិទ្យាធំៗ៤របស់អាមេរិក នឹងបង្ហាញខ្លួនធ្វើសក្ខីកម្ម នៅចំពោះមុខរបស់សភាសហរដ្ឋអាមេរិក ខណៈដែលក្រុមអ្នកវិភាគបានរំពឹងថា សភាសហរដ្ឋអាមេរិក នឹងធ្វើការផ្សាយរបាយការណ៍ស្ដីអំពីការស៊ើបអង្កេតប្រចាំនឹងសេចក្ដីទុកចិត្តនេះជាសាធារណៈនៅសប្ដាហ៍ក្រោយ៕