Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករ និងមន្ត្រីជាង២០នាក់ មកពីក្លិប២របស់ប៊ុលហ្គារីបានឆ្លង COVID-19 បន្ទាប់ពីមានកំហុសឆ្គងមន្ទីរពិសោធន៍ (Video inside)

07-07-2020 08:52

(សូហ្វៀ)៖ កីឡាករ និងបុគ្គលិកជាង២០នាក់ មកពីក្លិប២ ដែលក្នុងលីគកំពូលរបស់ប្រទេសប៊ុលហ្គារី ត្រូវបានដាក់ឲ្យរស់នៅដាច់ពីគេ ក្រោយឆ្លងវីរ៉ុស COVID-19 បន្ទាប់ពីមានកំហុសឆ្គងរបស់មន្ទីរពិសោធន៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៦ ខែកក្កដា។

កីឡាករខ្សែការពារ Martin Kavdanski របស់ក្លិប Tsarsko Selo បានលេងនៅក្នុងការប្រកួតលីគរបស់ពួកគេ តទល់ជាមួយនឹងក្រុម Cherno More Varna កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បើទោះបីជាត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃវីរ៉ុស COVID-19 ក្តី។

កីឡាករ Kavdanski ត្រូវបានគេដាក់ឈ្មោះនៅលើគេ បន្ទាប់ពីធ្វើការពិសោធន៍ ដែលបានធ្វើឡើងលើគ្រប់កីឡាករទាំងអស់ ដោយលទ្ធផលដែលបានបញ្ជាក់ទៅកាន់ក្លិប និងសហព័ន្ធបាល់ទាត់ប៊ុលហ្គារីថា កីឡាករ នៅមុនការប្រកួត គឺទទួលបានលទ្ធផលអវិជ្ជមាន។

ក្លិប Tsarsko Selo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា យ៉ាងណាក៏ដោយ នៅថ្ងៃសុក្រ មន្ទីរពិសោធន៍បានប្រាប់មកវិញថា ខ្លួនមានកំហុសឆ្គង ដោយបានបង្ហាញ ថា ការធ្វើតេស្តលើកីឡាករ Kavdanski គឺមានលទ្ធផលវិជ្ជមានវិញ។ ក្លិបបន្ថែមថា មានកីឡាករ៣នាក់ទៀត គឺ Ivaylo Ivanov, Iliya Dzhamov និងកីឡាករ Kiril Troharov មានភាពវិជ្ជមាននៃវីរ៉ុស COVID-19 ផងដែរ បន្ទាប់ពីមានការធ្វើតេស្តជាថ្មី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងដែរថា ម្ចាស់ក្លិប Tsarsko Selo លោក Stoyne Manolov ក៏មានភាពវិជ្ជមានផងដែរនៃវីរ៉ុសឆ្លងដ៏កាចសាហាវនេះ។

នៅថ្ងៃចន្ទម្សិលមិញ ក្លិប Cherno More ដែលបានប្រកួតតទល់ជាមួយនឹងក្រុម Tsarsko Selo កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះបានបញ្ជាក់ថា កីឡាកររបស់ខ្លួនចំនួន១៦នាក់ ក៏ត្រូវបានគេ រកឃើញថា បាន ឆ្លងវីរ៉ុស COVID-19 ផងដែរ ហើយបច្ចុប្បន្ន ត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ និងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។

គួរឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ប្រទេសនៅអឺរ៉ុប ប៊ុលហ្គារីមានករណីឆ្លងវីរ៉ុស COVID-19 ចំនួន៥,៧៤០ករណី ក្នុងនោះ២៤៦ករណីបានស្លាប់៕