(ភ្នំពេញ)៖ ក្នុងឱកាសបើកសម្ពោធហាងថែរក្សាសម្ផស្ស នាទីតាំងកណ្ដាលរបស់ខ្លួន ក្រុមហ៊ុនផាលីតាស្គីនឃែរ ត្រេឌីង ឯ.ក «Phalita Skin Care» មានការប្រម៉ូសិន១០% សំរាប់ទីតាំងថ្មី រយៈពេល១៥ថ្ងៃ ដោយចាប់ពី​ថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ។ «Phalita Skin Care» បាន​បើកសម្ពោធទីតាំងកណ្តាល របស់ខ្លួននៅទីក្រុងភ្នំពេញ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ដែលមានទីតាំងក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ​បន្ទាប់ពីមានការគាំទ្រខ្លាំង និងផ្ដល់នូវទំនុកចិត្តខ្ពស់​ពីអតិថិជនរួចមក។ ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងក្រោមអធិបតីភាព​លោកស្រី កែវ ផាលីតា អគ្គនាយិកាក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក​ «Phalita Skin Care» ផ្ទាល់តែម្ដង។

នៅក្នុងឱកាសសម្ពោធទីតាំងថ្មីកណ្តាលក្រុងភ្នំពេញនេះ លោកស្រីបានសម្តែងក្តីរំភើប និងសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើន បានចូលរួមក្នុងពិធីសម្ពោធហាងព្យាបាលសម្រស់ការពារសម្រស់រក្សារសម្រស់ លោកស្រីបន្តថា ការបើកដំណើរការហាងថ្មី ដែលស្ថិតនៅ ម្តុំស្តុបណានជីង ផ្លូវកម្ពុជាក្រោម ទល់មុខមន្ទីរព្យាបាលសម្ភពបញ្ញានេះ ក្នុងគោលបំណង ដើម្បីជួយដល់អ្នក ដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឲ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខអាចម៌រុយ មុខអាឡែកហ្ស៊ី និងទទួលញិចមុខមុន គ្រប់ប្រភេទ។ល។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយស ដោយទឹកមុខញញឹមរីករាយ លោកស្រី​អគ្គនាយិកាក្រុមហ៊ុនផាលីតា បានបញ្ជាក់ថា​ «ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស្ស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឲ្យស្រ្តីជាច្រើនរូប ឲ្យរួចផុតពីផ្ទៃមុខដ៏អាក្រក់ ឲ្យមានសម្រស់ស្រស់ ស្អាតតាមបែបធម្មជាតិ ដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយ ២៥ ខេត្តក្រុងផងដែរ»។ លោកស្រីបន្តថា «ឥលូវនេះឃើញថាមានការស្ទុះស្ទា ក្នុងការមកចាប់ដៃគូរកស៊ី និងក្រុមហ៊ុនក្នុងការបើកទីតាំងតំណាងចែកចាយបន្តបន្ទាប់ ដើម្បីឲ្យអតិថិជនងាយស្រួល ក្នុងការប្រើប្រាស់សេវា ការប្រឹក្សាដោយឥតគឹតថ្លៃអំពីស្បែមុខ ដងខ្លួន ស្បែកក្បាល និងការញិចមុន និងទិញផលិផលសំរាប់ព្យាបាលជាដើម»។ល។

លោកស្រីអគ្គនាយកបន្ថែមថា​ បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើនរូបបានមកទទួលយក ការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែក មុខរបស់ពួកគាត់ ដែលមានការព្យាបាលតាមវ័យ របស់អតិថិជនឲ្យមានសម្រស់ស្រស់ស្អាត ខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើង​ អតិថិជនបានទទួលភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំង ពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់ឲ្យមានសម្រស់ស្រស់ស្អាត យ៉ាងពិតប្រាកដ ដោយតាមរយៈបទពិសោធន៍ជាង១០ ឆ្នាំរបស់អគ្គនាយិកា និង​ក្រុមនាក់ជំនាញ របស់ក្រុមហ៊ុនផ្ទាល់ ដែលបានបង្ហាត់បង្ហាញ ឲ្យមានភាពច្បាស់ និង មានក្រមសីលធម៌ ក្នុងវិជ្ជាជីវៈ និងផ្តល់ភាពទំនុកចិត្ត ការធានាដល់អតិថិជនគ្រប់ជាតិសាសន៍។ កន្លងមក អតិថិជនជាច្រើន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុនផាលីតា ត្រេឌីង ឯ.ក–Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។

ជាមួយគ្នានេះ ពួកគាត់​បានណែនាំមិត្តភ័ក្តិ របស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខ ឲ្យមកទទួលការពិភាក្សាជាមួយ ផាលីតាស្គីនឃែរ និងទទួលការព្យាបាលឲ្យជាសះស្បើយ តាមបែបធម្មជាតិ១០០ភាគរយ។

កាដូពិសេសសម្រាប់ឆ្នាំ២០២០ នេះ ក្រុមហ៊ុនបានបើកឱកាសឲ្យអ្នកលក់ជាច្រើន និងមានការពង្រីកទីតាំងទៅតាមខេត្ត និងក្រុងនានាផងដែរ។ បើបងប្អូនចង់បានទីតាំងស្អាត និងផលិតផលល្អ ចំណាយដើមទុនតិច សូមរួសរាន់ឡើង មកដល់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សា ក្នុងការបើកទីតាំងថ្មីៗ ស្អាតៗ មកមុនបានមុន។ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៩៩ ៥៦ ៣៨៕