(លីវេីភូល)៖ ក្រុមហង្សក្រហម Liverpool បន្តឈ្នះ ១៧លើកក្នុងចំណោម ១៧ប្រកួតនៅឯកីឡដ្ឋាន Anfield ជាមួយនឹងជ័យជម្នះ ២-០ លើក្រុមភ្ញៀវ Aston Villa នៅ Premier League កាលពីរាត្រីថ្ងៃអាទិត្យ។

តាមរយ:ព័ត៌មានពី Channel News Asia បានចេញផ្សាយថា បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Manchester City ៤-០ កាលពីថ្ងៃព្រហស្បតិ៍ក្រុមរបស់លោក Jurgen Klopp បានព្យាយាមយកឈ្នះ Aston Villa ដេីម្បីរក្សាប្រវត្តិលេងមិនចាញ់ក្នុងដី។

កីឡាករ Sadio Mane រកបានគ្រាប់ទី១ នៅនាទី៧១ មុនពេលកីឡាករបម្រុង Curtis Jones រកគ្រាប់បាល់ទី២ នៅនាទី៨២ ។ នៅ Premier League រដូវកាលឆ្នាំ២០១៩-២០២០ ក្រុមជេីងឯក Liverpool បានចាញ់២ប្រកួតក្រៅដីប៉ុណ្ណោះក្រោមថ្វីជេីង Watford ៣-០ និង Manchester City ៤-០។

ការបរាជ័យនេះដែរ ធ្វេីឲ្យ Aston Villa នៅតែស្ថិតក្នុងតំបន់កាត់ចោលពី Premier League ក្នុងចំណាត់ថ្នាក់លេខ១៨ ដោយមានតែ ២៧ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៣ ជេីងទី២នេះ៕