(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ FC Barcelona ឈានរកបានគ្រាប់បំប៉ោងសំណាញ់ទីចំនួន ៩០០០គ្រាប់រាល់ការប្រកួតផ្លូវការ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ Villarreal ក្នុងលទ្ធផល ៤-១ នៅ LaLiga កាលពីថ្ងៃអាទិត្យ។

Barca បានអបអរសាទរចំពោះកីឡាករវ័យក្មេង Ansu Fati ដែលបានចូលលេងក្នុងនាមជាកីឡាករបម្រុង ហើយបានរកគ្រាប់បាល់ទី៤ ពេលឈ្នះVillarreal នៃសប្តាហ៍ទី៣៤ ជេីងទី២។ នេះបេីយោងតាមការចេញផ្សាយដោយគេហទំព័រ LiverScore នៅថ្ងៃនេះ។

ក្រុមជើងឯកលីគ LaLiga ២សម័យកាលចុងក្រោយនេះមាន ៤ពិន្ទុតាមពីក្រោយគូប្រជែង Real Madrid ដោយនៅសល់ ៤ ប្រកួតទៀតបញ្ចប់រដូវកាលនេះ រកបានគ្រាប់បាល់ផ្លូវការដំបូងរបស់ខ្លួននៅខែមេសា ឆ្នាំ ១៩០៩។

ក្រោយបង្កេីតអស់រយ:ពេល ១២០ឆ្នាំមក Barca បានរកគ្រាប់បាល់ទី ៩០០០គ្រាប់របស់ពួកគេ គ្រាដែលប្រធានក្រុម និងជាម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យ Lionel Messi ចូលរួមចំណែករកបាន ៦៣០គ្រាប់ផងដែរ។

ក្នុងចំណោមគ្រាប់បាល់សរុបរបស់ Barca ៦,១៦៥គ្រាប់ត្រូវបានគេរកឃើញកេីតឡេីងនៅ LaLiga បន្ទាប់មកគឺពានទី២ Copa del Rey ១,៤៧៤គ្រាប់ និងពានអឺរ៉ុប Champions League ចំនួន ៥៤៣គ្រាប់៕