(ភ្នំពេញ)៖ គតិបណ្ឌិតទាំង ៥ សម្រាប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ អានហើយធានាថាពិតជាជក់ចិត្តឆ្ងាញ់ជាងហូបបាយនាវេលាថ្ងៃត្រង់ទៅទៀត ដែលត្រូវបានដកស្រង់ចេញពីសុភាសិត និងទស្សនវិជ្ជារបស់អ្នកប្រាជ្ញ មហាសេដ្ឋី និងព្រះចៅអធិរាជល្បីល្បាញក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ។

* គតិបណ្ឌិតទាំងប្រាំនោះ រួមមាន៖

១៖ កុំហ៊ានសន្និដ្ឋាននូវអ្វីដែលអ្នកគ្រាន់តែឃើញ តែមិនទាន់ស្វែងយល់ (អ្នកប្រាជ្ញមហាកំផែងចិន ខុង ជឺ)។

២៖ ភាពស្មោះត្រង់ គឺជាដើមទុនមិនចេះសាបសូន្យ (សុភាសិតបុរាណ)។

៣៖ នៅលើលោកនេះ គ្មានអ្វីដែលមិនអាចធ្វើបាននោះឡើយ (មហាសេដ្ឋីអាមេរិក ស្ទីវ ចប)។

៤៖ បើអ្នកចង់ឱ្យសុបិនរបស់អ្នកក្លាយជាការពិត សូមកុំដេកឱ្យសោះ (សុភាសិតអ៉ីស្រាអែល)។

៥៖ ពេលវេលាអាចផ្លាស់ប្ដូរអ្វីៗទាំងអស់នៅលើភពផែនដីបាន ប៉ុន្តែពេលវេលាមិនអាចផ្លាស់ប្ដូរក្ដីស្រលាញ់ដែលបងមានចំពោះអូនបានឡើយ (សុភាសិតស្នេហារបស់ព្រះចៅណាប៉ូឡេអុង ប៉ូណាផាត)៕