(លីវេីភូល)៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានព្រមានកីឡាករឆ្នើមវ័យក្មេងរបស់លោកថា លោកនឹងមិនផ្តល់អំណោយជាកាដូនៅក្នុងថ្ងៃបុណ្យណូអែល (Christmas present) ដល់ពួកគេឡេីយ បេីទោះបីពួកគេខំលេងរហូតឈ្នះពាន Premier League រដូវកាលនេះក៏ដោយ។

Liverpool ត្រូវបានបំបាក់ដោយក្រុម Manchester City ក្នុងលទ្ធផល ៤-០ កាលពីរា្រតីថ្ងៃព្រហស្បតិ៍ដែលជាបរាជ័យលើកដំបូងរបស់ពួកគេ ចាប់តាំងពីដណ្តើមបានតំណែងជេីងឯកជាលើកទី១ របស់ក្លិបក្នុងរយៈពេល ៣០ឆ្នាំដែលជាលទ្ធផលបានធ្វើឲ្យគាត់មានអារម្មណ៍តានតឹង។

នៅសល់ ៦ប្រកួតទៀតមុនបិទរដូវកាលឆ្នាំ២០១៩-២០២០ នេះ លោក Klopp ចង់ទុកពេលវេលានេះឲ្យកីឡាករក្មេងៗជំនាន់ក្រោយដូចជា Neco Williams និង Harvey Elliott បញ្ចេញសមត្ថភាពលេីទីលានវិញម្តង។

អ្នកចាត់ការជនជាតិអាល្លឺម៉ង់រូបនេះបានប្រាប់សន្និសីទសារព័ត៌មាននៅមុនការប្រកួតថ្ងៃអាទិត្យនេះថា ខ្ញុំគិតថាសំណួរទាំងនេះនឹងមិនត្រូវបានសួរទៅលោក Frank Lampard គ្រូបង្វឹករបស់ក្លិប Manchester United លោក Ole Gunnar Solskjaer។

ឥឡូវយើងក្លាយជាជើងឯកហើយ យើងគួរតែនាំយុវជនចូលមកផ្តល់ឱកាសដល់ពួកគេវីញម្តង។ ដូច្នេះយើងនឹងចាញ់ការប្រកួតហើយអ្នករាល់គ្នានឹងមករកយើងអ្នកមិនបានផ្តោតអារម្មណ៍ អ្នកមិនធ្វើបែបនេះទេ។

យើងចង់ឈ្នះការប្រកួត ដូច្នេះកីឡាករល្អបំផុតត្រូវតែនៅលើទីលាន។ ប្រសិនបើកីឡាករក្មេងជាផ្នែកមួយនៃកីឡាករល្អបំផុតនោះពួកគេនឹងនៅលើទីលាន។ ពួកគេជិតស្និទ្ធខ្លាំងណាស់ ពួកគេពិតជាល្អហើយពួកគេគឺជាអនាគតរបស់យើង។ ប៉ុន្តែពួកគេនឹងមិនលេងនៅពេលនេះទេ ព្រោះខ្ញុំចង់ឃើញពួកគេនៅក្នុងការប្រកួតក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយវិញ៕