(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃ មានសំណួរថា ហេតុអ្វីបានជាអាជីវកម្មជាច្រើន ត្រូវការប្រើប្រាស់ការិយាល័យនៅក្នុងអាគារទំនើប? ឆ្លើយតបនឹងសំណួរនេះ Time Square 3 បានអះអាងថា ពីព្រោះអាចជួយឲ្យតម្លៃផលិតផល និងសេវាកម្មកាន់តែមានភាពជឿជាក់ខ្ពស់ ងាយស្រួលក្នុងការស្វែងរកអតិថិជនហើយអតិថិជន ក៏មានភាពងាយស្រួលស្វែងរកទីតាំងអជីវកម្ម បុគ្គលិកងាយស្រួលក្នុងការបម្រើការងារជូនក្រុមហ៊ុន មានប្រព័ន្ធរក្សាសុវត្ថិភាពខ្ពស់ អាជីវកម្មដំណើរការ ដោយភាពទាន់សម័យស៉ីវិល័យប្រកបដោយភាពថ្លៃថ្នូរ។

WOW! ពិតជាអស្ចារ្យណាស់សម្រាប់គម្រោងថ្មីគឺ Time Square 3 ដែលផ្តល់ជូនអតិថិជននូវទំនុកចិត្តល្អឯកគ្មានពីរ សម្រាប់ការប្រកបអជីវកម្មបែបសម័យទំនើប និងស៉ីវិល័យបំផុតក្នុងប្រទេសកម្ពុជា។

គម្រោងថ្មីនេះនឹងត្រូវបានបញ្ចប់រួចរាល់ក្នុងឆ្នាំ២០២៣ខាងមុខ ដោយក្រុមហ៊ុនមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានភាពទាន់សម័យពីជាន់ទី៦-៣២ ផ្តល់នូវការិយាល័យឯកជន ដែលអាចបត់បែនទៅតាមអាជីវកម្ម ត្រូវបានរចនាឡើងជាមួយគំនិតបែបទំនើប និងស្នាដៃទាក់ទាញបំផុត
ផ្តល់ជូនការិយាល័យលំដាប់ខ្ពស់មានទំហំពី 35m2 ឡើងទៅ ដែលមានភាពងាយស្រួលសម្រាប់ធ្វើអាជីវកម្មគ្រប់ខ្នាត និងឧស្សាហកម្មផ្សេងៗ ថែមទាំងមានបន្ទប់ប្រជុំធំទូលាយប្រកបដោយវិជ្ជាជីវៈសម្រាប់ពាណិជ្ជករ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍអាជីវកម្ម។

ជាពិសេសក្រុមហ៊ុននៅមានខុនដូ ដែលត្រូវបានរចនាឡើងជាមួយ គំនិតច្នៃប្រឌិតប្រកដោយប្រណីតភាពសម្រាប់មនុស្សជំនាន់ថ្មី រួមទាំងមានកន្លែង Sky Bar / Fitness Gym / Sky Pool និងសួនច្បារដ៏ធំទូលាយផងដែរ។

គម្រោងនេះ បានផ្លាស់ប្តូរផ្ទះគំរូពីទីតាំងចាស់មកទីតាំងថ្មី នៅកែងផ្លូវ៣១៧ ទល់មុខអាគារ Time Square II ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាតំបន់ពាណិជ្ជកម្មពិសេសខ្លាំងបំផុតនៅជិត TK Avenue / Samai Square / Aeon Mall 2 ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ឈ្មោះ SamNen reasey 011 817 618/096 821 44 87 ៕