(ស្វាយរៀង)៖ ក្រោយធ្វើការប្រកួតចំនួន៧៥ប្រកួត ប្រើរយៈពេល៨សប្តាហ៍ ពានរង្វាន់ស្វាយរៀងខាប់ បានរកឃើញ៣២ក្រុម ក្នុងចំណោយ៥១ក្រុម ឡើងទៅវគ្គខ្វែងបន្ត។

ក្រុមដែលបានឡើងទៅវគ្គ៣២ក្រុមចុងក្រោយ ត្រូវបានកំណត់យកពីចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលទាំង១៣ និងក្រុមដែលមានចំណាត់ថ្នាក់ លេខ៣ល្អជាងគេ ចំនួន៦ក្រុម ក៏មានឱកាសបានឡើងទៅវគ្គបន្តផងដែរ។

ក្នុងការប្រកួតវគ្គ ខ្វែង៣២ក្រុមចុងក្រោយ ក្រុមកីឡាទាំងអស់ នឹងត្រូវធ្វើការចាប់គូរប្រកួតដោយការចាប់ឆ្នោត ដែលនឹងប្រព្រឹត្ត ទៅនៅចុងសប្តាហ៍នេះផងដែរ។

នៅក្នុងសប្តាហ៍ទី៨ ដែលទើបតែបញ្ចប់ការប្រកួតថ្មីៗនេះ មានលទ្ធផលដូចខាងក្រោម៖

* ការប្រកួតថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០៖

១៖ លីង គួយ FC 20-0 ស្រមោចក្រហម
២៖ MST FC 6-0 STARS MEN FC
៣៖ SKY SPORTS FT 8-2 THE WOLF TEAM FC

* ការប្រកួតថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០៖

១៖ ប្រាសាក់ ស្វាយរៀង FC 0-2 ពៅហូមស្ព័ត ហនុមាន FT
២៖ យុវជនពោធិ៍ថ្មី 3-1 អធិរាជថ្មស
៣៖ គ្រូវិទ្យាល័យ ហ៊ុន សែន ប្រសូតិ 1-10 បក្សីស្វាយរៀង

* ការប្រកួតថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០៖

១៖ THANKS AI CAMBODIA 12-0 ALL MAN FC
២៖ យុវជនសង្កាត់ស្វាយតឿ 4-5 យុវជនភូមិព្រៃធ្លក
៣៖ គ្រូវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ 3-2 យុវជន ឃុំគោកព្រីង

ក្រុមដែលបានឡើងទៅវគ្គ៣២ក្រុមចុងក្រោយមាន៖

១៖ សសយក ក្រុងស្វាយរៀង
២៖ កាំភ្លើងធំស្កាយ
៣៖ សាកល UNITED
៤៖ ក្លឹបពូប្រុសជីភូ
៥៖ អធិការនគរបាលក្រុងបាវិត
៦៖ PANDA FC
៧៖ សសយក ក្រុងបាវិត
៨៖ ក្រុមបាល់ទាត់ភូមិហ៊ីង
៩៖ ស្ថានីយ៍ទឹកស្អាតដូនស
១០៖ សសយក ស្រុកកំពង់រោទិ៍
១១៖ ធម្មជាតិកីឡា
១២៖ ត្នោត FC
១៣៖ សសយក ស្រុករមាសហែក
១៤៖ រមាសក្រហម
១៥៖ យុវជនគគីរសោម
១៦៖ សសយក ស្រុករំដួល
១៧៖ ប្រាសាក់ ស្វាយរៀងFC
១៨៖ ពៅហូមស្ព័ត ហនុមាន FT
១៩៖ លីង គួយ FC
២០៖ MST FC
២១៖ យុវជនពោធិ៍ថ្មី
២២៖ បក្សីស្វាយរៀង
២៣៖ THANKS AI CAMBODIA
២៤៖ យុវជនភូមិព្រៃធ្លក
២៥៖ គ្រូវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ
២៦៖ សសយក ឃុំរមាំងថ្កោល
២៧៖ SK (http://%E1%9F%A2%E1%9F%A7.SK) SPORTS FT
២៨៖ ACADEMY (http://%E1%9F%A2%E1%9F%A8.ACADEMY) SVR
២៩៖ UNITED SEZ
៣០៖ សសយក ស្រុកចន្រ្ទា
៣១៖ ហនុមានមាសស្វាយធំ
៣២៖ យុវជនសាមគ្គី។

គួរំលឹងផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

ការរៀបចំពានរង្វាន់ស្វាយរៀងខាប់ នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡា ដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕