Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន CDL HR ទទួលបានពានរង្វាន់ជាក្រុមហ៊ុនប្រឹក្សាការងារ ដែលមានសេវាកម្មល្អបំផុតនៅកម្ពុជាពី GLOBAL BANKING & FINANCE AWARDS 2020

29-06-2020 13:18

(ភ្នំពេញ)៖ ក្រុមហ៊ុន គ្រីអេធីវ ដាយអឹម៉ិន លីង ខូអិលធីឌី (Creative Diamond Links Human Resources) ទទួលបានពានរង្វាន់ជាក្រុមហ៊ុនប្រឹក្សាការងារ ដែលមានសេវាកម្មល្អបំផុតនៅកម្ពុជា ពី GLOBAL BANKING & FINANCE AWARDS 2020។ នេះបើតាមសេក្ដីប្រកាសរបស់ក្រុមហ៊ុន CDL HR។

ក្រុមហ៊ុន CDL HR បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន មានបទពិសោធន៍ជិត១០ឆ្នាំកន្លងមកហើយ នឹងបានខិតខំ ផ្តល់ជូនប្រជាជនកម្ពុជានូវឱកាសការងារយ៉ាងច្រើន ដោយឥតគិតថ្លៃ។ បន្ថែមពីនេះ ក្រុមហ៊ុន គ្រីអេធីវ ដាយអឹម៉ិន លីង ខូអិលធីឌី បានផ្តល់សេវាកម្មប្រឹក្សាការងារជូនដល់ក្រុមហ៊ុនជាតិ អន្តរជាតិនៅកម្ពុជា ប្រកបដោយទំនុកចិត្ត គុណភាព គុណតម្លៃ និងល្បឿននៃសេវាកម្មរហ័សប្រកបដោយភាពទទួលខុសត្រូវកំរិតខ្ពស់។

តាមសេចក្ដីប្រកាស បានឱ្យដឹងថា ក្រុមហ៊ុន គ្រីអេធីវ ដាយអឹម៉ិន លីង ខូអិលធីឌី ផ្តល់ជូនសេវាកម្មដូចជា៖

១៖ ជ្រើសរើសបុគ្គលិក (Recruitment)
២៖ Outsourcing Service (OS)
៣៖ តេស្តសមត្ថភាពUchida Kraepelin Test (UK Test)

ក្រុមហ៊ុន គ្រីអេធីវ ដាយអឹម៉ិន លីង ខូអិលធីឌី (Creative Diamond Links Human Resources) ដែលមានលោក Takanori Narumi ជាអគ្គនាយក និងមានប្រវត្តិជាមន្ត្រី នៃក្រសួងការងារជប៉ុនជាង២០ឆ្នាំមកហើយ បានប្តេជ្ញាចិត្តបន្តខិតខំពង្រឹង និងពង្រីកសេវាកម្មប្រឹក្សាការងារកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបចំពោះទំនុកចិត្តរបស់អតិថិជន៕

ព័ត៌មានលម្អិតមានដូចខាងក្រោម៖