(បរទេស)៖ ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតសាកលកូវីដ១៩ បានធ្វើឲ្យកម្មវិធីសិល្បៈៗធំៗជាច្រើន ត្រូវបានផ្អាកសកម្មភាព ជាពិសសស្ទើរគ្រប់រោងភាពយន្តនៅលើពិភពលោក បានបិទទ្វារតែម្តង ដើម្បីបង្ការការឆ្លងនៃជំងឺដ៏កាចសាហាវនេះ។ រហូតមកទល់នឹងពេលនេះ ជំងឺកូវីដ១៩ ហាក់ថមថយ បានធ្វើឲ្យសកម្មភាពសិល្បៈមួយចំនួន បានចាប់ផ្តើមដំណើរការឡើងវិញជាបណ្ដើរៗ និងមានរោងកុនតាមបណ្ដាប្រទេសនានា ជុំវិញពិភពលោកក៏ចាប់ផ្តើមដំណើរការវិញផងដែរ។

ខាងក្រោមនេះ ជាប្រទេសដែលចាប់ផ្តើមដំណើរការរោងកុនឡើងវិញ ក្រោយផ្អាកមួយរយៈធំ៖

១៖ ប្រទេសប្រជុំកោះនៅ សហរដ្ឋអាមេរិក (American Samoa) ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២៨ ខែកក្កដា។
២៖ អូទ្រីស ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២៨ ខែឧសភា។
៣៖ បែលហ្សិក ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី០១ ខែកក្កដា។
៤៖ ប្រទេស Bosnia និង Herzegovina នៅអឺរ៉ុប ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១៤ ខែឧសភា។
៥៖ ប៊ុលហ្គារី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១១ ខែឧសភា។
៦៖ ប្រទេសចិន នឹងបើកដំណើរការរោងកុនឡើងវិញ ប៉ុន្តែមិនទាន់បញ្ជាក់ថ្ងៃខែច្បាស់។
៧៖ ក្រូអាត ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១៨ ខែឧសភា។
៨៖ ប្រទេស ស៊ីប ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី ១៤ ខែកក្កដា។
៩៖ សាធារណរដ្ឋ​ឆែក ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១១ ខែឧសភា។
១០៖ ប្រទេសដាណឺម៉ាក ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២១ ខែឧសភា។
១១៖ អេស្តូនី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១ ខែមិថុនា។
១២៖ ហ្វាំងឡង់ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១ ខែមិថុនា។
១៣៖ បារាំង ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២២ ខែមិថុនា។
១៤៖ ប្រទេសអាល្លឺម៉ង់ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១៥ ខែឧសភា-១៥ ខែមិថុនា។
១៥៖ ប្រទេសក្រិក ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១ ខែមិថុនា។
១៦៖ ហុងកុង ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី៨ ខែឧសភា។
១៧៖ ហុងគ្រី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា។
១៨៖ អ៊ីស្លង់ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី៤ ខែឧសភា។
១៩៖ ប្រទេស អៀរឡង់ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២៩ ខែមិថុនា។
២០៖ ប្រទេសអ៊ីតាលី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១៥ ខែមិថុនា។
២១៖ កូសូវ៉ូ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១ ខែមិថុនា។
២២៖ ឡាតវី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១២ ខែឧសភា។
២៣៖ លីទុយអានី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១៣ ខែឧសភា។
២៤៖ ប្រទេស Luxembourg ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២៩ ខែឧសភា។
២៥៖ ហូឡង់ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១ ខែមិថុនា។
២៦៖ ប្រទេស ន័រវែស ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី០៧ ខែឧសភា។
២៧៖ ប្រទេស​ប៉ូឡូញ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី៦ ខែមិថុនា។
២៨៖ ព័រទុយហ្កាល់ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១ ខែមិថុនា។
២៩៖ ប្រទេស​រុស្ស៊ី ដំណើរការរោងកុនឡើងវិញពាក់កណ្តាល ខែមិថុនា។
៣០៖ ប្រទេដស Serbia ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី០១ ខែមិថុនា។
៣១៖ ស្លូវ៉ាគី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២០ ខែឧសភា។
៣២៖ ស្លូវេនី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី១៨ ខែឧសភា
៣៣៖ អេស្ប៉ាញ ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២៥ ខែឧសភា-៨មិថុនា។
៣៤៖ កូរ៉េខាងត្បូង ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២៩ ខែមេសា។
៣៥៖ ប្រទេស​ស្វីស ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី០៦ ខែមិថុនា។
៣៦៖ តួកគី ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី០១ ខែកក្កដា។
៣៧៖ អង់គ្លេស ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី០៤ ខែកក្កដា។
៣៨៖ អ៊ុយក្រែន ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី០២ ខែកក្កដា។
៣៩៖ សហរដ្ឋអាមេរិក ដំណើរការរោងកុនឡើងវិញ នៅថ្ងៃទី២៧ ខែមេសា (នៅ ហ្សកហ្ស៊ី) និង នៅថ្ងៃទី១ ខែឧសភា (រដ្ឋតិចសាស់)៕