(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ ស្រីស្រស់ យូរី បានចេញផ្សាយនូវ MV ចម្រៀងមួយ​មានចំណងជើងថា «Bae» ដែលជាវីដេអូ​ចម្រៀង​រសជាតិ​ថ្មី សម្រាប់យុវវ័យសម័យ២០២០នេះ​ ប៉ុន្តែជាប្រភេទបទ​សម្រាប់​តែប្រិយមិត្ត​​ ​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ (18+) ​ប៉ុណ្ណោះ ដែលអាចទស្សនាបាន ព្រោះជាប្រភេទបទបង្កប់អត្ថន័យ និងរូបភាពស្រើបស្រាលខ្លាំង។

បទចម្រៀងមានចំណងជើងថា «Bae» ជា​ប្រភេទ​វីដេអូ​ចម្រៀង​សម្រាប់​មនុស្ស​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ «18+» កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​ នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែមិថុនា​នេះ។ ក្នុងរូបភាពនៃវីដេអូ គេឃើញស្រីស្រស់ យូរី បានបញ្ចេញនូវភាពសិចស៊ី គួរឲ្យគ្រឺតខ្នាញ់ ដែលនេះជាលើកដំបូងសម្រាប់រូបនាង ខណៈដែលបទចម្រៀងមុនៗកន្លងមក មិនដែលឃើញរូបនាង បញ្ចេញស្ទីលបែបនេះឡើយ។

តារាចម្រៀង យូរី បានថ្លែងប្រាប់ Fresh News Plus នៅមុននេះថា បទ​ចម្រៀង​ «Bae» ខាង​លើ​នេះ គឺនាង​ថត​​លេង​កម្សាន្ត​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ក៏​ត្រូវបាន​មិត្តភក្ដិ​របស់នាង ដែលបានបើកក្រុមហ៊ុន​ផលិត MV យក​ទៅ​កាត់​ត​ចេញ​ជា​វីដេអូ​ចម្រៀង​តែ​ម្ដង។ នាងបន្តថា បទនេះ​ក៏មិនបានចេញផ្សាយជាផ្លូវការ នៅក្នុងផលិតកម្មណាមួយនោះដែរ​។

ទោះជាយ៉ាងនេះក្ដី ប៉ុន្តែនៅបទចម្រៀង ត្រូវបានគេមើលឃើញពីភាពខុសប្លែកជាច្រើន ក្នុងនោះ យូរី បានបញ្ចេញនូវភាពសិចស៊ី អមដោយអត្ថន័យស្រើបស្រាល នៃបទចម្រៀងអាចឲ្យអ្នកទស្សនាស្រុងអារម្មណ៍ តាមបទចម្រៀងទាំងមិនដឹងខ្លួន ជាពិសេសសម្រស់ដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់នាង។

ចង់ដឹងថា បទសម្រាប់​តែប្រិយមិត្ត​​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ (18+) របស់ យូរី មានភាពស្រើបស្រាលសិចស៊ីកម្រិតណា សូមទស្សនាទាំងអស់គ្នា៖