(លីវើភូល)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool ដែលកំពុងស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League អាចនឹងធ្វើពិធីទទួលពានរង្វាន់លីគកំពូលរដូវកាល២០១៩-២០២០ នៅក្នុងកីឡដ្ឋាន Etihad របស់គូប្រជែង Manchester City ដែលនេះជាការរង់ចាំអស់រយៈពេល ៣០ឆ្នាំរបស់ក្រុមអ្នកគាំទ្រដែលត្រៀមចូលរួមមើលឃើញការដង្ហែពានតាមផ្លូវ។

ការទន្ទឹងរង់ចាំរបស់ក្រុមខ្លាំង Liverpool អស់រយៈពេល ៣០ឆ្នាំក្នុងត្រលប់មកលើកពានរង្វាន់លីគសារជាថ្មីក្រោយពីបានលើកចុងក្រោយនៅឆ្នាំ១៩៩០ នៅទឹកដីកីឡដ្ឋាន Anfield ដោយយកឈ្នះក្រុម Queen Park Rangers ខណៈវិបត្តិវីរុស COVID-19 សម្រាប់ការដង្ហែពាននៅថ្ងៃខាងមុខនោះអាចនឹងមិនមានការសប្បាយរីករាយច្រើននោះទេ ក្នុងការស្វាគមន៏លើកចុងក្រោយរបស់ពួកគេ។

គូរំលឹកផងថា ក្រុមហង្សក្រហម Liverpool ជាក្រុមដែលបានលើកពាន Premier League ចំនួន ១៨លើកចាប់តាំងពីឆ្នាំ១៩០១ ហើយនេះក៏ជាការត្រៀមដង្ហែពានលើកទី១៩ របស់ពួកគេ ដែលពាននេះកាលពីសម័យនោះមានឈ្មោះថា First Division ដែលបច្ចុប្បន្នប្រែមកថា Premier League នឹងមានក្រុម Manchester United លើកបាន ១៣ដងចាប់ពីឆ្នាំ១៩៩៣-2013។

បច្ចុប្បន្នក្រុមហង្សក្រហម Liverpool កំពុងទទួលការបង្វឹកដោយអ្នកចាត់ការទូទៅលោក Jurgen Klopp បានកំពុងមាន ២០ពិន្ទុដាច់ច្រើនជាក្រុមការពារតំណែងជើងឯក Manchester City ហើយក្រុមកំពូលតារាងហង្សក្រហមរកបាន ៨៣ពិន្ទុបណ្ដោះអាសន្ន ដោយត្រូវការឈ្នះការប្រកួតជាបន្តបន្ទាប់ដែលនៅសល់ ៨ប្រកួតត្រូវបញ្ចប់រដូវកាលនេះ ហើយជំនួបរវាងក្រុមទាំងពីនឹងធ្វើឡើងនៅសប្តាហ៍ទី៣២ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ដោយការប្រកួតបិទទ្វារកីឡដ្ឋាន៕