(ភ្នំពេញ)៖ Fire Tiger គឺជាតែគុជល្បីលំដាប់ PREMIUMS ដែលមានរសជាតិឆ្ងាញ់ ពិសេស​មានប្រភពមកពីប្រទេសថៃ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅប្រទេសជាច្រើន។ ​ពេលនេះប្រេនតែគុជដ៏ល្បី មួយនេះ Fire Tiger បានឈានជើងមកទឹកដីកម្ពុជាយើងហើយ ដោយបើកសម្ពោធសាកល្បង Soft Opening ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០២០ ថ្ងៃស្អែកនេះ។

កម្មវិធីពិសេសនេះ នឹងមានការចែកជូនភេសជ្ជៈ Fire Tiger ដោយឥតគិតថ្លៃដល់ទៅ ៩៩កែវ ចាប់ពីម៉ោង៤ល្ងាច ដល់ម៉ោង៦ល្ងាច។ ​កាន់តែរំភើប កម្មវិធី «Soft Opening» នឹងមានវត្តមានតារាសម្តែងស្រីស្រស់ប្រុសស្អាត គឺកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង ចូលរួមជាកិត្តិយសផងដែរ។

សូមកុំភ្លេចណា! ចូលរួមទាំងអស់គ្នានៅ «Fire Tiger» ដែលមានទីតាំងនៅណូរ៉ូម៉ល ជាន់ទី២ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ៕