(អាមេរិក)៖ តារាសម្តែងល្បីល្បាញប្រចាំវិស័យភាពយន្ត18+ របស់អាមេរិក គឺលោក Ron Jeremy ត្រូវបានចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈលើស្ត្រី ៣នាក់ និងបៀតបៀនផ្លូវភេទលើស្ត្រីម្នាក់ទៀត។ តារាវ័យ ៦៧ឆ្នាំរូនេះ ប្រឈមនឹងការកាត់ទោសជាប់ពន្ធនាគារពី៩០ឆ្នាំ ទៅដល់មួយជីវិត។ នេះបើតាមការដកស្រង់ការចេញផ្សាយ ពីសារព័ត៌មាន Sky News នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០។

បើតាមមេធាវីនៅ ឡូសអែនជើឡេស (Los Angeles) បាននិយាយថា ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងនៅតំបន់ហូលីវូដភាគខាងលិច ចន្លោះឆ្នាំ២០១៤-២០១៩។

លោក Jeremy ដែលមានឈ្មោះពិត Ronald Jeremy Hyatt រងការចោទប្រកាន់ថា បានរំលោភសេពសន្ថវៈលើនារីវ័យ ២៥ឆ្នាំ ក្នុងផ្ទះមួយកន្លែង នៅតំបន់ហូលីវូដភាគខាងលិច ក្នុងឆ្នាំ២០១៤។ លោក ក៏រងការចោទប្រកាន់ពីករណីរំលោភសេពសន្ថវៈនេះដូចគ្នា លើស្ត្រីពីរនាក់ផ្សេងទៀតផងដែរ ខណៈនារីម្នាក់មានវ័យ ៣៣ឆ្នាំ និងម្នាក់ទៀតវ័យ ៤៦ឆ្នាំ ដែលប្រព្រឹត្តនៅពេលវេលាផ្សេងគ្នា ក្នុងក្លឹបកំសាន្តមួយកន្លែង នៅតំបន់ហូលីវូដភាគខាងលិច ក្នុងឆ្នាំ២០១៧។ ចំពោះករណីទី៤ ត្រូវបានព្រះរាជអាជ្ញាលើកឡើងថា លោក Jeremy បានរំលោភសេពសន្ថវៈលើស្ត្រីវ័យ ៣០ឆ្នាំ ក្នុងក្លឹបកំសាន្តតែមួយ ក្នុងខែកក្កដា ឆ្នាំ២០១៩។

នៅថ្ងៃអង្គារ៍សប្តាហ៍នេះ អំឡុងពេលបង្ហាញវត្តមានក្នុងតុលាការ Los Angeles លោក Jeremy មិនបានផ្តល់ចម្លើយអ្វីទាំងអស់។ លោកត្រូវបានតុលាការបញ្ជា​ឲ្យឃុំខ្លួន ជាថ្នូរនឹងទឹកប្រាក់ពិន័យ ៦.៦ លានដុល្លារអាមេរិក ហើយការសម្រេចក្តីយ៉ាងទៀតនោះ នឹងត្រូវបានបញ្ចេញនៅពេលក្រោយ។ ប្រសិនបើលោកត្រូវបានកាត់ទោស Jeremy អាចនឹងជាប់ពន្ធនាគារពី៩០ឆ្នាំទៅមួយជីវិត។

គួរជម្រាបថា តារាភាពយន្ត Jeremy ដែលបច្ចុប្បន្នមានវ័យ ៦៧ឆ្នាំ គឺជាតារាសម្តែងម្នាក់ ក្នុងចំណោមតារាមានឈ្មោះល្បីល្បាញ ប្រចាំវិស័យភាពយន្ត18+។ ចាប់តាំងពីឆ្នាំ១៩៧០ រហូតមក មានខ្សែភាពយន្តច្រើនជាង ២ពាន់ឯណោះ ដែលលោក Jeremy បានចូលរួមសម្តែង៕