(ស៊ែប៊ី)៖ Novak Djokovic ដែលជាកីឡាករតេន្នីសឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន បានឆ្លងជំងឺ Covid-19 និងបន្តចម្លងដល់មិត្តរួមក្រុម ៣នាក់ផ្សេងទៀតក្នុងការប្រកួតបាល់បោះ (basketball) នៅទីក្រុង Zadar ប្រទេសក្រូអាតនាពេលថ្មីៗនេះ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា Novak Djokovic បានចូលរួមកម្មវិធីប្រកួតកីឡាបាល់បោះ មិនមែនលក្ខណៈអាជីព ដែលបើកឲ្យមានអ្នកចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋានចំនួន ៤០០០នាក់ផងដែរ ដោយក្នុងនោះក៏មានកីឡា Tennis ល្បីៗមកពីបុលហ្គារី Dimitrov និងកីឡាករ Coric មកពីក្រូអាតចូលរួមដែរ ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី និងទីក្រុង Zadar នៅប្រទេសក្រូអាតនោះ។

កម្មវិធីខាងលើត្រូវបានបង្កើតឡើង ក៏ដោយសារការប្រកួតតេន្នីសក្នុងកម្រិត ATP Tour ណាមួយពុំមានកើតឡើងឡើយ គិតចាប់តាំងពីត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងខែកុម្ភៈ ឆ្នាំ២០២០ មក ដោយសារការរីករាលដាលនៃជំងឹ Covid-19។

ក្រោយធ្វើតេស្តឃើញមាន Covid-19 កីឡាករជំនាញវាយកូនបាល់ Novak Djokovic បានបង្ហោះសារនៅតាមបណ្តាញ Twitter របស់ខ្លួនផងថា «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់សម្រាប់សមាជិកក្នុងក្រុមដែលទទួលរង Covid-19 ដូចខ្ញុំ។ វាហាក់ដូចជាលឿនពេកហើយក្នុងការទទួលយករឿងនេះ និងសូមអភ័យទោសផងដែរ»