(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានរកឃេីញ Covid-19 ដោយលាប់ឡេីងវិញ ១ករណី (returned positive) ក្នុងការធ្វេីតេស្តជុំទី១០ នាថ្ងៃចន្ទម្សិលមិញនេះ។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា Premier League បានរកឃេីញមនុស្សម្នាក់បានត្រឡប់មកវិញនូវលទ្ធផលតេស្តវិជ្ជមាននៅក្នុងការធ្វើតេស្តជុំទី១០ ចុងក្រោយនៃ Covid-19 ក្នុងចំណោមកីឡាករ និងបុគ្គលិកក្លិបសរុបចំនួន ១,៨២៩នាក់នៅសប្តាហ៍នេះ។

មនុស្សដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទនោះ ពេលនេះត្រូវបានញែកខ្លួឲ្យនៅដាច់ដោយឡែកពីគេ សម្រាប់រយៈពេល ៧ថ្ងៃ។ កាលពីសប្តាហ៍មុនមានលទ្ធផលវិជ្ជមាន ១ករណីដែរពីការធ្វើតេស្តចំនួនមនុស្ស ១,៥៤១នាក់ ដែលធ្វេីឲ្យលទ្ធផលវិជ្ជមានសរុបកេីនដល់ចំនួន ១៨ករណីពីការធ្វេីតេស្តក្នុង ជុំទី១០ នេះ។

គួរបញ្ជាក់ថា Premier League បានវិលត្រឡប់មកធ្វើសកម្មភាពវិញកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោយផ្អាកជាង ១០០ថ្ងៃដោយសារតែជំងឺរាតត្បាត Covid-19៕