(តូក្យូ)៖ ជប៉ុន បានប្រកាសពីដកខ្លួនប្រជែងសិទ្ធិធ្វេីម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក​ FIFA Women’s World Cup 2023។ នេះត្រូវបានដកស្រង់ចេញផ្សាយពីព័ត៌មាន kyodo នាថ្ងៃចន្ទ ទី២២ ខែមិចុនានេះ​តាមរយ:​ CNA។

ជប៉ុន បានស្ថិតក្នុងចំណោមបេក្ខភាពទាំង៣​ ដែលត្រៀមឈរឈ្មោះបោះឆ្នោតជុំផ្តាច់ជាមួយគូប្រជែងជាមួយប្រទេសកូឡុំប៊ី និងការចាប់ដៃគ្នារវាងអូស្ត្រាលី​ និងនូវែលសេឡង់ដែលនឹងធ្វេីឡេីងនៅថ្ងៃទី២៥​ ខែមិថុនាដ៏ខ្លីខាងមុខ។

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ​ FIFA​ធ្លាប់ចេញសេចក្តីថ្លែងការណ៍ថា​ សម្រាប់ការដាក់ដេញថ្លៃរួមគ្នា​ ដេីម្បីធ្វេីសហម្ចាស់ផ្ទះរវាងអូស្ត្រាលី និងនូវែលសេឡង់ ជាជម្រើសល្អមួយ​ គ្រាដែលជប៉ុនស្ថិតនៅជម្រើសទី២។

៤ប្រទេសខាងលេីពុំធ្លាប់ធ្វេីម្ចាស់ផ្ទះយុទ្ធនាការដែលមានរយ:ពេល​ ៤ឆ្នាំម្តងណាឡេីយ​ ក្រោយរៀបចំបាន​ ៨លេីកមកនេះ​ ដែលមានស្រ្តីអាមេរិកឈ្នះបាន​ ៤ដងច្រេីនជាងគេ។

សមាគមបាល់ទាត់ជប៉ុន Japanese Football Association (JFA) បានលើកឡើងថា​ មិនអាចធ្វើការបង្ហាញពីបញ្ហាភ្លាមៗនោះទេ ខណៈព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកបុរស​ World Cup 2002 ជប៉ុន ធ្លាប់ធ្វើជាម្ចាស់រួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង។

ជប៉ុន​ ធ្លាប់ឈ្នះពានបាល់ទាត់នារីកម្រិតពិភពលោកម្តងដែរកាលឆ្នាំ២០១១ ដែលបានយកឈ្នះក្រុមនារីអាមេរិកនៅវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ៕