(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេត អេហ្វស៊ីនឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន ដើម្បីទទួលក្រុមមកពីសៀមរាប សូលទីឡូអង្គរ នៅថ្ងៃលីគកំពូលកម្ពុជាត្រឡប់មកវិញនាដើមខែក្រោយនេះលេងបិទទ្វារ ដើម្បីបញ្ចៀសជំងឺ Covid-19។
ការប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងសប្តាហ៍ទី៦ ជើងទី១ នឹងបន្តធ្វើឡើងវិញចាប់ពីថ្ងៃសៅរ៍ ទី០៤ ខែកក្កដា នៅក្នុងកីឡដ្ឋាន ខេបូឌា អ៊ៃរវ៉េ នាវេលាម៉ោង ១៥៖៣០នាទីរសៀល ក្រោយពេលសម្រាកជាបណ្តោះអាសន្នជិត ៤ខែមកនេះដោយសារ តែជំងឺរាតត្បាតផ្លូវដង្ហើមខាងលើនេះ។

បឹងកេត ជាក្រុមដែលបានយកឈ្នះក្រុមភ្ញៀវនគរបាលជាតិ ក្នុងលទ្ធផល ៣-០ ជាមួយនឹងការឆ្លងកាត់ ៤ប្រកួតកន្លងមកនេះ ឈ្នះ២ដង ស្មើ២ដង និងឈរនៅចំណាត់ថ្នាក់លេខ៥ ដោយមាន ៨ពិន្ទុ ក្នុងនាមជាក្រុមធ្លាប់ឈ្នះជើងឯកលីគ កំពូលកម្ពុជាបាន ៣សម័យកាលផងដែរ។

រីឯក្រុមសូលទីឡូអង្គរវិញ ឆ្លងកាត់៥ប្រកួតមកនេះដូចគ្នា ឈ្នះ ១ដង និងចាញ់ ៤ដង ឈរនៅចំណាត់ថ្នាក់លេខ១០ ក្បែរបាតតារាង និងមាន ៣ពិន្ទុ៕